ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំរៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ នៅមូលដ្ឋានខណ្ឌដង្កោ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំរៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ នៅមូលដ្ឋានខណ្ឌដង្កោ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌដង្កោ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានរៀបចំវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ រួមជាមួយវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដង្កោ អាណត្តិទី៤ ដែលប្រព្រឹត្តទៅនៅបរិវេណសាលាសង្កាត់ពងទឹក។

វេទិកាសាធារណៈនេះ ធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ អមដោយលោក ហង្ស សុតសំភារ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ, លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ, លោកស្រី គឹម ញិប អភិបាលខណ្ឌដង្កោ ជាអនុប្រធានក្រុមការងារ និងដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ អភិបាលរងខណ្ឌ និងប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង១២ ក្នុងខណ្ឌដង្កោ ព្រមទាំងសមាជិក សមាជិកា ក្នុងអង្គវេទិកាទាំងមូលសរុបទាំងអស់ចំនួន ៦៩៥នាក់។

តាមរយៈវេទិកានាថ្ងៃនេះ គឺបានផ្សព្វផ្សាយ បង្ហាញនូវសមិទ្ធិផលជាច្រើនដែលមូលដ្ឋានសម្រេចបានជាបន្តបន្ទាប់ ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឈ្លាសវៀងវៃ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋបានលើកឡើងនូវសំណូមពរ និងសំណើ ចំនួន៣៤សំណើ ពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ក្នុងមូលដ្ឋាន ដាក់ជូនគណអធិបតីដើម្បីផ្តល់ដំណោះស្រាយជូនពួកគាត់ ដែលក្នុងនោះមានសំណូមពរផ្ទាល់មាត់ ចំនួន៣ និងលាយល័ក្ខអក្សរ ចំនួន៣១សំណូមពរ ដោយគណៈអធិបតី រួមនិងក្រុមការងារបានធ្វើការឆ្លើយបំភ្លឺ បកស្រាយពីលទ្ធភាពដំណោះស្រាយ តាមសំណើនីមួយៗ របស់ប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆ្ពោះទៅរកផលប្រយោជន៍រួមក្នុងមូលដ្ឋាន។

នៅក្នុងឱកាសនោះ លោក រ័ត្ន ស្រ៊ាង ក៏បាននាំយកនូវអាហារសម្រន់ចែកជូនដល់សមាជិក សមាជិកា និងក្រុមការងារទាំងអស់ដែលបានចូលរួមក្នុងអង្គវេទិកា បានបរិភោគរួមគ្នាក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.