កំពង់ស្ពឺ ៖ លោកវរៈសេនីយ៍ត្រី ចាន់ បារាំង មេបញ្ជាការកង អនុសេនាធំលេខ១ វរៈសេនា តូចលេខ ២ បានផ្តល់បទ សម្ភាសន៍ដល់ភ្នាក់ងារសារព័ត៌មានស្នាដៃកូនខ្មែរឱ្យដឹង ថា លោកមិនបានឈូសឆាយ ដីព្រៃរបស់រដ្ឋយកមកធ្វើកម្ម សិទ្ធិរបស់លោកដូចការចោទ ប្រកាន់របស់ប្រជាពលរដ្ឋ ឡើយ គឺបច្ចុប្បន្នលោកកំពុង សាងសង់បន្ទាយថ្មីមួយដើម្បី ឈរជើងដោយបានពិភាក្សា ជាមួយមេមានការឯកភាពពី គណៈបញ្ជាការឯកភាពខេត្ត ដោយស្នើសុំតាមលំដាប់លំ ដោយ ។
ក្នុងការសាងសង់បន្ទាយ ថ្មីនេះ គឺចំណាយថវិកាសរុប អស់ជាង២០លានរៀលដែល ប្រាក់ទាំងនោះ ៧លានរៀល បានមកពីប្រាក់សន្សំរបស់អង្គ ភាពនិងជាច្រើនលានរៀល ទៀត ជាថវិការបស់លោក ផ្ទាល់ហើយគំរោងនៃការ សាងសង់ស្នាក់ការឈរជើង នេះអាចចំណាយថវិកាអស់ ចន្លោះពី ២៦ ទៅ ២៨លាន រៀល ហើយបច្ចុប្បន្នកំពុងបន្ត សាងសង់បង្ហើយអគារមួយ ខ្នងមានទទឹងប្រវែង៧ម៉ែត្រ បណ្តោយ១២ម៉ែត្រ ធ្វើអំពីថ្ម ប្រក់ក្បឿង លើទំហំផ្ទៃដី១៧ ហិកតាស្ថិតក្នុងចំនុចភូមិអន្លុង ធ្នុង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកវរៈសេនីយ៍ត្រី ចាន់ បារាំង បានបន្តថា ការសាង សង់បន្ទាយថ្មីនេះ គឺដើម្បីទុក ជាកន្លែងឈរជើងរបស់វរៈសេនាតូចលេខ ២ និងដើម្បី យកជាទីតាំងក្នុងការហ្វិកហ្វឺន កងទ័ព ។
លោកក៏បានបញ្ជាក់ផង ដែរថា ដីដែលឈូសនោះមិន មែនជាដីកម្មសិទ្ធិរបស់ប្រជា ពលរដ្ឋណាមួយឡើយហើយ ក៏មិនមែនជាកម្មសិទ្ធិឯកជន របស់លោកដែរគឺជាដីសម្រាប់ កងយោធពលខេមរៈភូមិន្ទ ។
ក្រុមការងារសារព័ត៌មានយើងនឹងចុះទៅពិនិត្យ ម្តងទៀត និងផ្សាយជូននៅ លេខក្រោយ ៕




