ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!

ស្នងការនគរបាលខេត្តកំពង់ធំ ចុះសួរសុខទុក្ខមន្ដ្រីដែលកំពុងសម្រាកព្យាបាលជំងឺ និងលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងកន្លងមក

ស្នងការនគរបាលខេត្តកំពង់ធំ ចុះសួរសុខទុក្ខមន្ដ្រីដែលកំពុងសម្រាកព្យាបាលជំងឺ និងលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងកន្លងមក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ដែលសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ហេង សុផល បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជានិច្ចកាលថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ របស់កងកម្លាំងនគរបាលជាតិ ដែលបំពេញតួនាទី ភារកិច្ច បេសកកម្ម តាមបណ្តាគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រខេត្ត ធានារក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

លោកស្នងការផ្ដាំផ្ញើដល់អ្នកជំងឺសូមធ្វើអនាម័យជាប្រចាំ បរិភោគម្ហូបអាហារចម្អិនឲ្យបានឆ្អិនល្អ ពិសារឱសថ តាមការណែនាំរបស់លោកគ្រូពេទ្យ សម្រាកក្នុងម៉ុងជាប្រចាំ ព្យាយាមហាត់ប្រាណ តាមអ្វីដែលអាចធ្វើទៅបាន។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី ហេង សុផល បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដើម្បីចូលរួមសម្រាលដោះស្រាយការចំណាយជាប្រចាំថ្ងៃ និងជូនពរចំពោះអ្នកជំងឺឆាប់ជាសះស្បើយដើម្បីវិលត្រលប់មកជួបជុំកងកម្លាំងនគរបាលជាតិ ចូលរួមបំពេញតួនាទី ភារកិច្ចជំនាញ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបន្តទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.