ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន

លោក កើត ឆែ៖ ប្រជាជនមានសុខភាពល្អ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ

លោក កើត ឆែ៖ ប្រជាជនមានសុខភាពល្អ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ការថែទាំសុខភាពបឋម គឺជាការធ្វើឲ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពពេញមួយជីវិត ដើម្បីឲ្យប្រជាជនមានសុខភាពល្អបរិបូរណ៍ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជា «មូលធនមនុស្ស» ចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ បើប្រជាពលរដ្ឋមានជំងឺ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏មានបញ្ហាដែរ ពោលគឺកម្ពុជាមិនអាចឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ បានឡើយ។

នេះជាការលើកឡើងរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ខណៈលោកអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក «វគ្គតម្រង់ទិស ស្តីពីក្របខណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋម» ជូនបុគ្គលិក-មន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ និងសង្កាត់ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ បានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាថ្នាក់ដឹកនាំបន្តវេនវ័យក្មេង ប្រកប ដោយសមត្ថភាព បញ្ញាញាណ និងថាមពល បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះ បញ្ចកោណទី១ មុំទី៣ «ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន» បានកំណត់គោលដៅជាយុទ្ធសាស្ត្រ គឺការកាត់បន្ថយអត្រាឈឺ និងស្លាប់ បណ្តាលមកពីជំងឺមិនឆ្លងនានា, ការពង្រឹងសមត្ថភាពស្ថាប័ន និងអភិបាលកិច្ច ក្នុងវិស័យសុខាភិបាល និងការពង្រឹងប្រព័ន្ធផ្តល់សេវាថែទាំសុខភាព ដោយផ្តោតជាចម្បងលើ ការថែទាំសុខភាពបឋម»។

លោកបន្តទៀតថា ការថែទាំសុខភាពបឋម គឺផ្តោតសំខាន់លើការធ្វើឲ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពរបស់ប្រជាជនពេញមួយជីវិត ដែលរួមមាន៖ ការបង្ការជំងឺ ការព្យាបាល និងការស្តារនីតិសម្បទាឡើងវិញ ដើម្បីឲ្យប្រជាជនមានសុខភាពល្អបរិបូរណ៍ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជា «មូលធនមនុស្ស» ចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ការថែទាំសុខភាពបឋម គឺជាការងារអន្តរស្ថាប័ន និងទាមទារនូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន ស្ថាប័នរដ្ឋ ឯកជន អាជ្ញាធរមូលដ្ឋាន ពិសេសបងប្អូនប្រជាពលរដ្ឋតែម្តង។

លោកបន្តថា ដើម្បីចូលរួមលើកកម្ពស់ការថែទាំសុខភាពបឋម របស់ប្រជាពលរដ្ឋ កាលពីខែមេសា ឆ្នាំ២០២៤កន្លងទៅ រាជរដ្ឋាភិបាលបានដាក់ចេញនូវ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់ សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» ដែលមានចក្ខុវិស័យផ្តល់ជូនប្រជាពលរដ្ឋខ្មែរ នូវលទ្ធភាពទទួលបានសេវាថែទាំសុខភាព និងព្យាបាលជំងឺ តាមរយៈការជួយឧបត្ថម្ភពីរដ្ឋ (មូលនិធិសមធម៌សុខាភិបាល) ឬការធានារ៉ាប់រងសុខភាពគាំទ្រដោយរដ្ឋ (ប.ស.ស)។

លោក កើត ឆែ បានបន្ថែមទៀតថា អ្នកទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល កើនដល់ជាង ៤លាន ៧សែននាក់ (គ្រួសារងាយរងហានិភ័យ, ក្រ.១ ក្រ.២, ក្រុមប្រឹក្សាឃុំសង្កាត់, មេភូមិ, អនុភូមិ ជំនួយការភូមិ, កីឡាករ, បុគ្គល បម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ -ល-) អ្នកទទួលបានប័ណ្ណ ប.ស.ស ៖ កើនដល់ជាង ២លាន ៤សែននាក់។ តួលេខនេះ នៅមិនទាន់រាប់បញ្ចូលសមាជិកគ្រួសារ ក្នុងបន្ទុករបស់មន្ត្រីរាជការ (សហព័ទ្ធ, កូន) ដែលរាជរដ្ឋាភិបាលបានអនុញ្ញាត ឲ្យក្លាយជាសមាជិក ប.ស.ស ដោយស្វ័យប្រវត្តិ ដើម្បីទទួលបានអត្ថប្រយោជន៍ពីសេវាគ្របដណ្តប់សុខាភិបាល។

ជាមួយគ្នានេះ លោក៏បានឲ្យដឹងផងដែរថា វគ្គតម្រង់ទិសនានេះ សិក្ខាកាម នឹងទទួលបាននូវធាតុចូលថ្មីៗ ដើម្បីយកទៅអនុវត្ត ជាពិសេសជំរុញផ្សព្វផ្សាយបន្តដល់ក្រុមគោលដៅជាប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យបានយល់ដឹងអំពីសារៈសំខាន់ នៃការងារថែទាំសុខភាពបឋម និងចូលរួមទាំងអស់គ្នា ដើម្បីពង្រឹង ខឿនសុខុមាលភាព។ ការចែករំលែកចំណេះដឹង ក្នុងការថែទាំសុខភាព ការពារអាយុជីវិតមនុស្ស គឺពិតជាទទួលបានកុសលផលបុណ្យខ្លាំងណាស់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.