ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

កម្លាំងមន្ត្រីជំនាញចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងរដូវបិទនេសាទក្នុងឃុំកំពង់ឃ្លាំងស្រុកជីក្រែង

កម្លាំងមន្ត្រីជំនាញចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងរដូវបិទនេសាទក្នុងឃុំកំពង់ឃ្លាំងស្រុកជីក្រែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ខេត្តសៀមរាប=កម្លាំងមន្ត្រីជំនាញរដ្ឋបាលជលផលចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី០២និងថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានកិច្ចសហការជាកម្លាំងចម្រុះចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ នៅចំណុច កោះធំ ដល់ចំការទាល់និងចំណុច កោះគ្របបាយក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំង ក្នុងស្រុកជីក្រែងខេត្តសៀមរាប។

យោងតាមរបាយការណ៍របស់មន្ត្រីជំនាញជលផលបានបង្ហាញថានៅថ្ងៃទី០២ខែកញ្ញាឆ្នាំ ២០២៤ ផ្នែករដ្ឋបាលជលផលដំដែក , សង្កាត់រដ្ឋបាលជលផលសូទ្រនិគម និងសង្កាត់រដ្ឋបាលជលផលអន្លង់សំណរ ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទដោយឧបករណ៍ខុសច្បាប់បានចំនួន ០២ករណី ឧបករណ៍លបលូ និងឧបករណ៍ស្បៃមុង) នៅចំណុចកោះធំ ដល់ចំការទាល់ក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំង ដោយកាប់បំផ្លាញចោលឧបករណ៍ខុសច្បាប់នៅនឹងកន្លែងមាន៖
១-ក្បាលលបលូ ចំនួន ០៥គ្រឿង
-របាំងសាច់អួនក្រឡាតូចជាង៣សង់ទីម៉ែត្រ ប្រវែង៦០០ម៉ែត្រ។
-ចម្រឹង ចំនួន២០០ដើម
២۔ក្បាលស្បៃមុង   ចំនួន ២០គ្រឿង
-របាំងស្បៃមុង       ប្រវែង១០០០ម៉ែត្រ
-ចម្រឹងចំនួន៣០០ដើម

  • លែងកូនត្រីចម្រុះ ចំនួន៣០០គីឡូក្រាម
    -ប្រើប្រាស់ការណូត   ចំនួន០២គ្រឿង កម្លាំងសរុប០៩នាក់។
  • នៅថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២៤ផ្នែករដ្ឋបាលជលផលដំដែក និងសង្កាត់រដ្ឋបាលជលផលសូទ្រនិគម បានចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំដោយលោក ជុំ ចាន់ថេង អភិបាលរង នៃគណះអភិបាលស្រុក និងដោយមានការចូលរួមពី លោកនាយករងរដ្ឋបាលស្រុក ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មូលដ្ឋានកងរាជអាវុធហត្ថស្រុក ប៉ុស្តឹ៍នគរបាលរដ្ឋបាលឃុំកំពង់ឃ្លាំង ឧទ្យានុរក្សបរិស្ថានតំបន់ប្រើប្រាស់ច្រើនយ៉ាងស្នាក់ការកំពង់ឃ្លាំង ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់
  • ក្នុងរដូវបិទនេសាទនៅចំណុច កោះគ្របបាយ ក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំង បានចំនួន ០២ ករណី គឺនេសាទដោយឧបករណ៍ លបលូ ដែលមានក្រឡាតូចជាង ៣សង់ទីម៉ែត្រ និងឧបករណ៍ស្បៃមុង ដោយបានកាប់បំផ្លាញចោលនៅនឹងកន្លែងមាន៖
    ១- ឧបករណ៍លបលូក្រឡាតូចជាង៣សង់ទីម៉ែត្រ
    -ក្បាលលបលូ ចំនួន ០៦ គ្រឿង
    -របាំងសាច់អួន ប្រវែង ៦០០ម
    -ចម្រឹងចំនួន ២០០ដើម
    ២- ឧបករណ៍ស្បៃមុង
    -ក្បាលស្បៃមុង ចំនួន ០៩ គ្រឿង
    -របាំងសាច់ស្បៃមុងប្រវែង៨០០ម
    -ចម្រឹងចំនួន ៣០០ដើម
    -លែងត្រី ចំនួន ១០០ គក្រ
    កាណូត ចំនួន ០២គ្រឿងកម្លាំងចូលរួម ចំនួន ១២ នាក់។
Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.