ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ភ្លើងបូជាសពសម្តេច គង់ សំអុល

សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ភ្លើងបូជាសពសម្តេច គង់ សំអុល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ បន្ទាប់ពីតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ នៅគេហ​ដ្ឋាន​អស់រយៈពេលប្រមាណ៥ថ្ងៃ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សពសម្តេចចៅ​ហ្វា​វាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានរៀបចំពិធីបូជាហើយនៅវត្តជម្ពូវ័ន។

ពិធីបូជាសពត្រូវបានរៀបចំឡើងប្រកបដោយកិត្តិយសឧត្តុង្គឧត្តមបំផុតឱ្យស័ក្តិសមទៅវីរភាព និងស្នា​ដៃ​ជាច្រើនដែលសម្តេចចៅ​ហ្វា​វាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានខិតខំបំពេញអស់​កម្លាំង​​កាយចិត្តក្នុងមួយជន្មាយុរបស់សម្តេច។ ពិធីបូជាសពត្រូវបានប្រព្រឹត្តទៅក្រោមទិដ្ឋភាពនៃក្តី​សង្វេគ​ក្រៀមក្រំស្តាយស្រណោះអាឡោះអាល័យជាពន់ពេកពីសំណាក់ក្រុមគ្រួសារសាច់សារលោហិត ក៏ដូចជាថ្នាក់ដឹកជាតិ និងឥស្សរជននយោបាយជាច្រើនរូប ដែលធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នា​ច្រើន​រាប់​​មិន​អស់ក្នុងបេសកកម្មបម្រើជាតិមាតុភូមិ។

ក្នុងពិធីបូជាសពទទួលបានការនិមន្តចូលរួមពីសម្តេចព្រះសង្ឃ ព្រះសង្ឃប្រមាណ៩៤អង្គ មានការ​អញ្ជើញ​ចូលរួមពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហារដ្ឋសភាធិការ​បតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសមា​ជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល ឥស្សរជននយោបាយជាន់​ខ្ពស់​ជាច្រើនរូបទៀត។

ពិធីបូជាសពត្រូវបានប្រព្រឹទ្ធទៅបវេណីព្រះពុទ្ធសាសនា ដោយសម្តេចព្រះនាយកស្តីទី សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ព្រះសង្ឃ៩៤អង្គ ស្វាធ្យាយព្រះសត្តប្បករណាភិធម្ម (បង្សុកូល)។ បន្ទាប់មកពិធីដង្ហែប្រទក្សិណសពបីជុំមេរុ ជាឧត្តរាព័ត៌ដោយញាតិនៃសព។

បន្ទាប់ពីនោះ មានការអញ្ជើញគោរពវិញ្ញាណក្ខន្ធសពជាកិច្ចមច្ឆាមរណៈ​ពីសំណាក់​ភ្ញៀវ​កិត្តិយសជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួមក្នុងពិធី និងការបូជាផ្កាខ្លឹម​ចន្ទន៍។

ក្រោយពេលគោរពវិញ្ញាណក្ខន្ធពីសំណាក់ភ្ញៀវកិត្តិយសហើយនោះ ឧកញ៉ាធម្មាមង្គល​មុនី ថាយ វ៉ា គង់សំអុល និងកុលបុត្រ កុលធីតា អញ្ជើញសុំភ្លើងពីសម្តេចព្រះសង្ឃ​នាយក​ស្តីទី សម្តេចព្រះសង្ឃនាយករង រួចនាំភ្លើងនោះជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។ សម្តេចតេជោ ក៏បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជូនភ្លើងបូជាសពប្រកប​ដោយ​ក្តីវិយោគ​ក្រៀមក្រំស្តាយស្រណោះអាឡោះអាល័យជាពន់ពេកចំពោះការឃ្លាតឆ្ងាយលែងវិលត្រឡប់របស់សហការីដ៏ចំណានក្នុងកិច្ចការបម្រើជាតិអស់ជាទសវត្សរ៍។

សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី អតីតរដ្ឋមន្ត្រីក្រសួង​ព្រះបរម​រាជវាំង បានទទួលមរណភាព នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង ៨៖៣៥នាទី ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់សម្តេច គង់ សំអុល បាននាំមកនូវការស្តាយស្រណោះអាឡោះអាល័យ​ជាពន់ពេកពី​សំណាក់​ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័នរបស់ជាតិ។

សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ដែលជាស្វាមី ឪពុក ជីតា ជីតាទួត និងជាគ្រូបាធ្យាយគំរូដ៏ប្រសើរមួយរូប ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ សេចក្តីស្មោះសរ និងអធ្យាស្រ័យខ្ពស់ ចំពោះក្រុមគ្រួសារ ដែលកន្លងមក សម្តេចតែងយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីខិតខំចិញ្ចឹមបីបាច់ថែរក្សា និង អប់រំទូន្មានប្រៀនប្រដៅបុត្រីធិតា និងចៅៗរហូតបានក្លាយជាបញ្ញវន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។

ថ្នាក់ដឹកនាំជាតិ និងមន្ត្រីរាជការ បានចាត់ទុកមរណភាពសម្ដេចចៅហ្វាវាំង ជាការបាត់បង់នូវឥស្សរជន និងថ្នាក់ដឹកនាំគំរូដ៏ ឆ្នើមមួយរូប ប្រកបដោយបញ្ញាញាណ ឆន្ទៈ មនសិការជាតិ គតិបណ្ឌិត និងបទពិសោធន៍ខ្ពស់ ដែលក្នុង​មួយជីវិត សម្តេច បានតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីជាតិ និងប្រជាជន ពិសេសក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត ក្នុងគ្រប់កាលៈទេសៈ ជាពិសេសដង្ហែតាម អង្គព្រះមហាក្សត្រ និងហ្លួងម៉ែ​ជា​អម្ចាស់​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលបានជោគជ័យជាច្រើនលើកិច្ចការជាតិ និងអន្តរជាតិ​ដើម្បី​ជា​ប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ មាតុភូមិ និងប្រជាជនរហូតមក ព្រមទាំងបានចូលរួមចំណែក​ដ៏ធំ​ធេង និងយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ តាមរយៈការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាមួយសមាគម​កាកបាទក្រហមកម្ពុជា៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.