ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជានាយកគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ បានអញ្ជើញជាអធិបតីបើកវគ្គសិក្ខាសាលាសម្រាប់ចៅក្រម ស្តីពី “ការសរសេរសាលក្រមដោយផ្តោតលើការកំណត់ចំណុចវិវាទ”

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជានាយកគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ បានអញ្ជើញជាអធិបតីបើកវគ្គសិក្ខាសាលាសម្រាប់ចៅក្រម ស្តីពី “ការសរសេរសាលក្រមដោយផ្តោតលើការកំណត់ចំណុចវិវាទ”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជានាយកគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ បានអញ្ជើញជាអធិបតីបើកវគ្គសិក្ខាសាលាសម្រាប់ចៅក្រម ស្តីពី “ការសរសេរសាលក្រមដោយផ្តោតលើការកំណត់ចំណុចវិវាទ”

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជានាយកគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ ដោយទទួលការអនុញ្ញាតពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គសិក្ខាសាលាសម្រាប់ចៅក្រម ស្តីពី “ការសរសេរសាលក្រមដោយផ្តោតលើការកំណត់ចំណុចវិវាទ” ក្នុងបរិបទវិវាទរដ្ឋប្បវេណី។ ពិធីនេះ មានការចូលរួមជាគណៈអធិបតីពីសំណាក់ លោក SANUI Kazumasa ប្រធានតំណាង JICA ប្រចាំកម្ពុជា និងដោយមានការចូលរួមពី ចៅក្រមតុលាការកំពូល, ចៅក្រមនៃសាលាឧទ្ធរណ៍តំបន់ទាំងបួន, ចៅក្រមមកពីសាលាសាលាដំបូងរាជធានី-ខេត្តនៅទូទាំងប្រទេស និងសមាជិកក្រុមការងារ TWG សរុបចំនួន ៩០ រូប។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការរវាងក្រសួងយុត្តិធម៌ និង JICA និងដោយការសម្របសម្រួលពី បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ ដោយមានគោលបំណងសំខាន់ចំនួន ២ គឺ (ទី១)-ដើម្បីជាការពង្រឹង និងលើកកម្ពស់សមត្ថភាពចៅក្រម ដែលកំពុងបម្រើការងារនៅតាមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ តាមរយៈការបណ្តុះបណ្តាលបន្ត និង(ទី២)-ចូលរួមចំណែកក្នុងការពង្រឹង និងលើកកម្ពស់គុណភាពនៃសេចក្តីសម្រេចរបស់តុលាការ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងអំពីគុណតម្លៃ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ JICA តាមរយៈគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌នេះ ដែលបានអនុវត្តរយៈពេលជាង ២៤ ឆ្នាំកន្លងមកហើយ គិតចាប់តាំងពីការអនុវត្តជំហានទី១ នៅឆ្នាំ១៩៩៩ មកដល់ពេលបច្ចុប្បន្នឈានដល់ការអនុវត្តជំហានទី៦ នេះ បានធ្វើការកសាងនូវប្រព័ន្ធច្បាប់រដ្ឋប្បវេណីមួយយ៉ាងពេញលេញដល់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់របស់កម្ពុជា ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យរដ្ឋប្បវេណី។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.