ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!

តំណាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដឹកនាំក្រុមការងារ គោរពវិញ្ញាណក្ខន្ធសពលោកស្រី សាយ សាឃន ប្រធានក្រុមប្រឹក្សាស្រុកត្បែងមានជ័យ

តំណាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដឹកនាំក្រុមការងារ គោរពវិញ្ញាណក្ខន្ធសពលោកស្រី សាយ សាឃន ប្រធានក្រុមប្រឹក្សាស្រុកត្បែងមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ លោក ចាន់ នន់វិទ្យា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ តំណាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តព្រះវិហារ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកស្រី សាយ សាឃន ប្រធានក្រុមប្រឹក្សាស្រុកត្បែងមានជ័យ ដែលទទួលមរណៈដោយរោគាពាធ កាលពីវេលាម៉ោង ២៖៥៨នាទីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅភូមិអណ្ដូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ឯក ចាន់ ទន់វិទ្យា បានថ្លែងនាំនូវការចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុតពីនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ផ្ញើជូនក្រុមគ្រួសារសពលោកស្រី សាយ សាឃន ចំពោះការបាត់បង់ម្ដាយ ម្ដាយក្មេក យាយ យាយទួត ព្រមទាំងញាតិមិត្តជិតឆ្ងាយនៃក្រុមគ្រួសារសពទាំងអស់ និងការសោកស្ដាយចំពោះលោកស្រី ប្រធានក្រុមប្រឹក្សាស្រុកត្បែងមានជ័យ ដែលមានគុណបំណាច់យ៉ាងធំធេងចំពោះប្រជាពលរដ្ឋ និងប្រទេសជាតិ ពិសេសប្រជាពលរដ្ឋក្នុងស្រុកត្បែងមានជ័យ។

នៅក្នុងឱកាសនេះដែរដើម្បីចូលរួមរំលែកនូវមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុតនេះ លោកឧត្តមសេនីយ៍ឯក ចាន់ នន់វិទ្យា បាននាំថវិកានាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ចំនួន ៣លានរៀល ប្រគល់ជូនក្រុមគ្រួសារសព ព្រមទាំងបានឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពលោកស្រី សាយ សាឃន សូមបានដល់នៅសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.