ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

លោក នេត្រ ភក្រ្តា ទទួលការឧបត្ថម្ភទឹកសុទ្ធពិសាវីតាល់២០០០កេស ពីក្រុមហ៊ុន វ័នហ្វ្រេតធើនីធី និងមូលនិធិ២៥រៀល សម្រាប់គាំទ្រដំណើរទស្សនកិច្ចនៅទិសឦសាន

លោក នេត្រ ភក្រ្តា ទទួលការឧបត្ថម្ភទឹកសុទ្ធពិសាវីតាល់២០០០កេស ពីក្រុមហ៊ុន វ័នហ្វ្រេតធើនីធី និងមូលនិធិ២៥រៀល សម្រាប់គាំទ្រដំណើរទស្សនកិច្ចនៅទិសឦសាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ភ្នំពេញ)៖ ក្រុមហ៊ុន វ័នហ្វ្រេតធើនីធី និងមូលនិធិ២៥រៀល បានឧបត្ថម្ភទឹកពិសាវីតាល់ចំនួន២០០០កេស ដល់ប្រធានក្រុមការងារសម្រប សម្រួលដំណើរទស្សនកិច្ចដើម្បីប្រើប្រាស់ និងគាំទ្រដំណើរទស្សនកិច្ចនៅទិសឦសាន ដែលរៀបចំដោយរាជរដ្ឋាភិបាល ដែលគ្រោងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ នៅរៀងរាល់ថ្ងៃសៅរ៍ នៃសបា្តហ៍។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ច បានទទួលអំណោយពី វីតាល់ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មានដោយមានការអញ្ជើញ ចូលរួមពីលោកលោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ចក្រុមហ៊ុន វ័នហ្វ្រេតធើនីធី តំណាងឲ្យក្រុមហ៊ុនទឹកពិសាវីតាល់។

លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណ និងកោតសសើរចំពោះ វីតាល់ ដែលមានលោកជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី ជាអគ្គនាយិកា តែងតែបានចូលរួមជាមួយរាជរដ្ឋាភិបាល និងឧបត្ថម្ភគាំទ្រក្នុងដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃ ទៅកាន់តំបន់បណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី-រតនគិរី-និងខេត្តស្ទឹងត្រែង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ និងថ្ងៃបន្តបន្ទាប់ទៀត។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ដំណើរទស្សនកិច្ចទិសឦសានទៅកាន់តំបន់បណ្តោយព្រំដែន ដែលជាទស្សនៈកិច្ចមួយដ៏មានសារៈសំខាន់ដើម្បីផ្តល់ជូនដល់សាធារណជន បានជម្រាបពីស្ថានភាពជាក់ស្តែងនៅតាមបណ្តាខេត្ត ជាប់ព្រំដែននៅក្នុងខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី- រតនគិរី និងខេត្តស្ទឹងត្រែង ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង និងឃើញដោយផ្ទាល់ពីកិច្ចការពារអធិតេយ្យជាតិ និងបូរណភាពទឹកដីដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើ និងមិនដែលព្រងើយកន្តើយទោះបីក្នុងវិនាទីណានោះឡើយ។

រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចទិសឦសាននេះនឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹង ឃើញច្បាស់បន្ថែមទៀតអំពីកិច្ចការងារដែលរាជរដ្ឋាភិបាលបានធ្វើនៅកិច្ចការពារក្រវាត់ព្រំដែន តាមរយៈការ កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវតាមក្រវាត់ព្រំដែន ការបោះបង្គោលព្រំដែនជាមួយបណ្តាប្រទេសជិតខាង រួមទាំងការអភិវឌ្ឍនៅតំបន់ព្រំដែន ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការថែរក្សាបូរណភាពទឹកដីបានគង់វង្ស ដោយមិនឱ្យបាត់បង់ឡើយ សូម្បីតែមួយម៉ែត្រក្រឡា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.