ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចំណាយលើកម្មវិធីនាំពលរដ្ឋទៅលេងកម្សាន្តនៅខេត្តភូមិភាគឦសាន មិនបានប្រើថវិកាជាតិទេ និងមិនពាក់ព័ន្ធមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែននោះឡើយ 

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចំណាយលើកម្មវិធីនាំពលរដ្ឋទៅលេងកម្សាន្តនៅខេត្តភូមិភាគឦសាន មិនបានប្រើថវិកាជាតិទេ និងមិនពាក់ព័ន្ធមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែននោះឡើយ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការចំណាយលើកម្មវិធីនាំប្រជាពលរដ្ឋទៅលេងកម្សាន្តនៅខេត្តជាប់ព្រំដែន ភូមិភាគឦសាន គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី មិនបានប្រើថវិកាជាតិនោះទេ។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែករបស់សម្តេច និងក្រុមគ្រួសារ ដែលថវិកានេះមិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែននោះឡើយ។

ការបញ្ជាក់បែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាពប្រគល់វិញ្ញាបនបត្រ ជូនសិស្ស មេធាវី និងសិក្ខាកាមមេធាវីសរុប១,៦៦០រូប នៅរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្រាប់ដំណើរទស្សនកម្សាន្តនេះ គឺជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់។ ចំពោះរឿងនេះត្រូវបានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរៀបចំរួចរាល់ហើយ ដោយចេញដំណើរនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ គិតដល់ពេលនេះ មានប្រជាពលរដ្ឋជាង ១ពាន់នាក់ហើយ ដែលបានចុះឈ្មោះតាមប្រព័ន្ធអនឡាញ សម្រាប់ដំណើរកម្សាន្តទៅកាន់ខេត្តភូមិភាគឦសាន ដោយឥតគិតថ្លៃ រៀបចំឡើងដោយរាជរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់ដំណើរទស្សនកម្សាន្តនេះ បានធ្វើឡើងនៅចុងសប្តាហ៍ ក្នុងមួយដំណើរទស្សនកិច្ចកម្សាន្ត មានចំនួន ២០០នាក់ ប្រើប្រាស់រថយន្តក្រុងចំនួន១៤។ ដំណើរទស្សនកិច្ចកម្សាន្តនៅខេត្តភូមិភាគឦសាននេះ គឺមានជម្រើសវិលល្ងាច និង១យប់ តាមស្ថានភាពជាក់ស្តែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ហើយការចុះឈ្មោះក្តី ការធ្វើដំណើរ ហូបចុកក្តី ស្នាក់នៅក្តី គឺអត់តម្រូវឱ្យបង់ថ្លៃទាំងអស់ សូមប្រយ័ត្ន ព្រោះខ្លាចមានអ្នកឆ្លៀត […] ថវិកា គឺមិនយកថវិការបស់រដ្ឋនោះទេ ទីពីរក៏អត់ប៉ះពាល់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននេះដែរ។ ថវិកានេះ ខ្ញុំ និងគ្រួសារ បូកជាមួយសប្បុរសជនជាច្រើនបានចូលរួម»។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នៅក្នុងរៀបចំដំណើរទស្សនកិច្ចកម្សាន្តនៅព្រំដែន ខេត្តភូមិភាគឦសាននេះ មានសប្បុរសជនជាច្រើនបានចូលរួមជាមួយរាជរដ្ឋាភិបាល ដោយឧបត្ថម្ភអាហារហូបចុក ការបញ្ចុះតម្លៃកន្លែងស្នាក់នៅ ផ្តល់ការស្នាក់នៅមិនគិតថ្លៃនៅចុងសប្តាហ៍សម្រាប់អ្នកចូលរួមធ្វើដំណើរទស្សនកិច្ចជាដើម។

គួររម្លឹកថា នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផលរយៈពេល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់តាំងរដ្ឋមន្ត្រីក្រសួងព័ត៌មាន គឺលោក នេត្រ ភក្ត្រា ជាអ្នកទទួលភារកិច្ចរៀបចំដំណើរកម្សាន្ត ដោយផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូន និងអាហារ ដោយមិនគិតថ្លៃ រៀងរាល់ចុងសប្តាហ៍ ហើយចាប់ផ្តើមអនុវត្តពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនបានទៅដល់ខេត្តទាំង៤នោះ និងឃើញទិដ្ឋភាពជាក់ស្តែងពីការអភិវឌ្ឍនៅតាមព្រំដែន និងផ្លូវនៅតាមព្រំដែន ក៏ដូចជាការវិវត្តរបស់ប្រជាជននៅក្នុងខេត្តទាំងនោះ។

រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ដាក់ចេញ​គោលការណ៍​រៀបចំ​កម្មវិធី​ដំណើរ​កម្សាន្ត​ជូន​ពលរដ្ឋ​ និង​យុវជន​ទៅកាន់​ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង​រតនគិរី ដោយ​ឥត​ថ្លៃ​រៀង​ង​រាល់​ចុង​សប្ដាហ៍​ចាប់ពី​ខែកញ្ញា​ ដល់​ខែធ្នូ ដើម្បី​ពួក​គាត់​បាន​ទិដ្ឋភាព​ការអភិវឌ្ឍ ក៏ដូចជា​ការ​អភិវឌ្ឍ​របស់​ប្រជាជន​ជាក់ស្ដែង​នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា ឡាវ និង​វៀតណាម។

ការរៀបចំ​ដំណើរ​កម្សាន្ត​នេះ​មានបំណង​លុប​បំបាត់​មន្ទិល​សង្ស័យរ​បស់​ប្រជាពលរដ្ឋ​មកលើ​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែល​ពួកគេ​បាន​សម្ដែង​ការព្រួយបារម្ភ​ខ្លាច​បាត់បង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម ប៉ុន្តែ​ រដ្ឋាភិបាល​បាន​អះអាងថា កិច្ចសហប្រតិបត្តិការ​នេះ ជា​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ ជាពិសេស​នាំមក​នូវ​វិបុលភាព​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ទាំងបី៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.