ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការហួសចិត្តនឹង យុវជន ហៃ វណ្ណា ដែលព្យាយាមញុះញង់បំផុសឱ្យ «ចលនា១៨សីហា» រាលដាលដើម្បីផ្តួលសេដ្ឋកិច្ចកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការហួសចិត្តនឹង យុវជន ហៃ វណ្ណា ដែលព្យាយាមញុះញង់បំផុសឱ្យ «ចលនា១៨សីហា» រាលដាលដើម្បីផ្តួលសេដ្ឋកិច្ចកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

 

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការហួសចិត្ត ដែលយុវជនក្រុមប្រឆាំងនៅប្រទេសជប៉ុន ឈ្មោះ ហៃ វណ្ណា ដែលព្យាយាមញុះញង់បំផុសពង្រីកចលនា១៨សីហា ឱ្យទៅជាចលនាធំមួយ ដើម្បីផ្តួលរំលំសេដ្ឋកិច្ចកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ខណៈសម្តេចអញ្ជើញចែកសញ្ញាបត្រជូនសិស្សមេធាវី នាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។

សម្តេចបានមានប្រសាសន៍ថា៖ «អ្នកដែលផ្តួចផ្តើម ហើយញុះញង់ខ្លាំងគឺអ្នកនៅក្រៅប្រទេស ខ្ញុំហួសចិត្តនឹងម្នាក់ឈ្មោះ ហៃ វណ្ណា នៅជប៉ុន ទាល់តែយើងទប់(ចលនា) ថ្ងៃ១៨ សីហា ទើបគាត់ថា “អត់ទេត្រូវធ្វើតាមរយៈការបោះឆ្នោត” យើងនិយាយតាំងពីដំបូងហើយតើ តែពេលសន្ទុះខ្លាំងគាត់រុញ សំខាន់បំផុត គាត់ដាក់សារបំផុស ហើយខ្ញុំហួសចិត្ត»។

សម្តេចបង្ហើបអំពីសំឡេងរបស់ លោក ហៃ ស៊ីណា នៅក្នុងក្រុមតេលេក្រាមរបស់សមាជិកក្រុមប្រឆាំង ដែលបំផុសបំផុលឱ្យចលនា១៨សីហា រីករាលដាល ដើម្បីរារាំងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះមានការរៀបចំចលនានេះ ដើម្បីរារាំងមិនឱ្យក្រុមហ៊ុនបរទេសមកវិនិយោគ និងបុគ្គលបរទេសមកធ្វើការនៅកម្ពុជាជាដើម។ សម្តេចបានចាត់ទុកថា ការលើកឡើងបែបនេះ គឺជា «ការដុតផ្ទះដើម្បីចម្អិនពងមាន់»។

សម្តេចបានបញ្ជាក់បន្ថែមថា «បងប្អូនមួយចំនួនតូច ជ្រុលនិយម ដែលគាត់ចង់ឆ្លៀតឱកាសនេះ សូម្បីតែបញ្ហាសេដ្ឋកិច្ចប៉ះពាល់ប្រជាពលរដ្ឋរាប់លាននាក់ ក៏គាត់ហ៊ាន ដុតផ្ទះមួយដើម្បីចម្អិនពងមាន់»។

ទោះជាយ៉ាងនេះក្តី សម្តេចបានបញ្ជាក់ថា មានប្រជាពលរដ្ឋជាច្រើន ទោះបីជាគាត់មិនគាំទ្រចំពោះគម្រោង CLV-DTA ក៏គាត់មិនគាំទ្រចំពោះទង្វើណាដែលចង់បំផ្លិចបំផ្លាញដុតប្រទេសខ្លួននោះដែរ ព្រោះវាបានប៉ះពាល់ទៅដល់សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការរស់នៅ។

សម្តេចបានថ្លែងអំណរគុណចំពោះកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងប្រជាពលរដ្ឋ ដែលរួមគ្នាទប់ស្កាត់ចលនា ១៨សីហា មិនឱ្យកើតមានឡើង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.