ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!

ពលរដ្ឋក្រីក្រ២គ្រួសារ ដែលមានកូនភ្លោះទាំង២គ្រួសារ រស់នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង បានទទួលអំណោយពីមន្ទីរសង្គមកិច្ច ខេត្តកំពង់ឆ្នាំង និងសាខាកាកបាទក្រហមស្រុកកំពង់លែង

ពលរដ្ឋក្រីក្រ២គ្រួសារ ដែលមានកូនភ្លោះទាំង២គ្រួសារ រស់នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង បានទទួលអំណោយពីមន្ទីរសង្គមកិច្ច ខេត្តកំពង់ឆ្នាំង និងសាខាកាកបាទក្រហមស្រុកកំពង់លែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កំពង់ឆ្នាំង)៖ គ្រួសារក្រីក្រ២គ្រួសារ ដែលមានកូនភ្លោះ នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានទទួលអំណោយពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង និងអំណោយរបស់សាខាកាកបាទក្រហមស្រុកកំពង់លែង។

លោក ឈួន ឈឿន មេភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង បានឲ្យដឹងថា ដោយមើលឃើញពីជីវភាពខ្វះខាតរបស់គ្រួសារទាំង២ខាងលើនេះ លោកក៏បានប្រកាសស្នើ សុំដល់សប្បុរសជន និងសាខាកាកបាទក្រហម ដើម្បីសុំជួយឧបត្ថម្ភដល់គ្រួសារក្រីក្រដែលមានកូនភ្លោះទាំង២គ្រួសារ និងកំពុងជួបការលំបាកដោយមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពក្នុងការរកប្រាក់ទិញទឹកដោះឲ្យកូនបៅ។

លុះនៅព្រឹកថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២៤នេះ លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារសហការជាមួយសាខាកាកបាទក្រហម ស្រុកកំពង់លែងបាននាំយកគ្រឿងឧបភោកបរិភោគ និងថវិកាមួយចំនួនជូនដល់គ្រួសារក្រីក្រទាំងពីរខាងលើនេះ។

លោកមេភូមិបានបញ្ជាក់ឲ្យដឹងទៀតថា គ្រួសារក្រីក្រទាំង ពីរគ្រួសារខាងលើនេះ គ្រួសារទី១- ប្ដីឈ្មោះ សុខ សាន្ត អាយុ៣៧ឆ្នាំ ប្រពន្ធឈ្មោះ ម៉ៅ ស៊ីណា អាយុ៣៥ឆ្នាំ មាន កូនក្នុងបន្ទុក៦នាក់ កូនពៅភ្លោះចំនួន២នាក់។ គ្រួសារទី ២-ឪពុកឈ្មោះ ខឹម ខា អាយុ៣៥ឆ្នាំ ម្ដាយឈ្មោះ ដួង វ័នអាយុ២៩ឆ្នាំ មានកូននៅក្នុងបន្ទុក៥នាក់ និងកូនពៅចុង ក្រោយភ្លោះចំនួន២នាក់ផងដែរ។
ដោយឡែកអំណោយដែលទទួលបានកាលពីព្រឹកមិញនេះ គឺក្នុងលោកគ្រួសារ អង្ករ១បេស្មើនឹង២០គីឡូក្រាម, មី១កេះ, ទឹកត្រីមួយយួរ, ត្រីខ១យួរ, សារុង១, មុង១ និងថវិកា២០ម៉ឺនរៀល។

ទាំង២គ្រួសារ បន្ទាប់ពីទទួលបាននូវអំណោយ និងថវិកាពួកគាត់ក៏បានថ្លែងអំណរគុណដ៏ជ្រៀលជ្រៅដល់លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងថ្លែងអំណរគុណ ដល់សាខាកាកបាទក្រហមកម្ពុ ជាសាខាស្រុកកំពង់លែង ដែលបានលះបង់ពេលវេលាជិះ ទូកផ្លូវឆ្ងាយនាំយកអំណោយមកជូនដល់ពួកគាត់ដែលកំពុងជួបការលំបាកនៅឆ្ងាយដាច់ស្រយាល គុណដ៏វិសេសវិសាលខាងលើនេះ ពួកគាត់នឹងចង់ចាំជានិច្ចមិនអាចបំភ្លេចបានឡើយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.