រសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោក វ៉ា សុជាតិ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង និងក្រុមការងារ បាននាំយកអំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនលោក ធឿន រដ្ឋា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកចន្ទ្រា ដែលមានជំងឺទើបចេញពីមន្ទីរពេទ្យ។
អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដែលលោក វ៉ា សុជាតិ និងក្រុមការងារ បានប្រគល់ជូនលោក ធឿន រដ្ឋា នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ២ ០០០ ០០០(ពីរលានរៀល) ទឹកបរិសុទ្ធ ចំនួន ៤កេស ទឹកផ្លែឈើ ចំនួន ១កេស និងទឹកត្រចៀកកាំ ចំនួន ២យួរផងដែរ៕




