ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី

តំណាងនាយឧត្ដមសេនីយ៍ ស ថេត បិទវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន នីតិវិធី និងច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន

តំណាងនាយឧត្ដមសេនីយ៍ ស ថេត បិទវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន នីតិវិធី និងច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភំ្នពេញ)៖ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន តំណាងនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន នីតិវិធី និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ពិធីនេះមានការអញ្ជើញចូលរួមពីនាយករងមន្ទីរ លោកគ្រូបង្គោល លោកនាយការិយាល័យ និងសិក្ខាកាមចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនសរុបចំនួន ៨៤នាក់។

ក្នុងឱកាសនោះ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងអំណរគុណដល់ក្រុមការងាររៀបចំវគ្គបណ្ដុះបណ្ដាល ដែលបានរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាលនេះឡើង និងធ្វើការសម្របសម្រួលរហូតដល់វគ្គបណ្ដុះបណ្ដាលនេះ បញ្ចប់ទៅដោយរលូន និងជោគជ័យ ជាពិសេសក៏សូមថ្លែងអំណរគុណដល់គ្រូបង្គោល ដែលបានលះបង់ពេលវេលាដ៏មមាញឹករបស់ខ្លួន ដើម្បីចែករំលែក ចំណេះដឹង បទពិសោនធ៍ ដល់សិក្ខាកាម។

លោកឧត្ដមសេនីយ៍ឯក បានបន្តថា មុខវិជ្ជាដែលសិក្ខាកាមបានសិក្សាមកនេះ និងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់សិក្ខាកាម ក្នុងការអនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនាមជានគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកិច្ចនីតិវិធីផ្សេងៗ ដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ដែលនគរបាលត្រូវតែគោរព និងអនុវត្តតាមជាដាច់ខាត។ ឯកឧត្តមបន្តថា មេរៀនដែលបានសិក្សារួចមកហើយនេះ គឺជាប្រភេទមេរៀន ដែលត្រូវចំណាយពេលជាច្រើនថ្ងៃ ដើម្បីធ្វើការលម្អិតឲ្យបានច្បាស់លាស់ ប៉ុន្តែដោយសារសិក្ខាកាមទាំងអស់ សុទ្ធតែជាមន្ត្រីអនុវត្តច្បាប់ ទើបយើងបង្រួមវគ្គបណ្ដុះបណ្ដាលនេះ មកត្រឹម រយៈពេល០៥ថ្ងៃ ដើម្បីទុកពេលឱ្យសិក្ខាកាមដកស្រង់បទពិសោធន៍ ពីការងារប្រចាំថ្ងៃរបស់ខ្លួនបន្ថែមទៀត។ ដូច្នេះសិក្ខាកាម ត្រូវធ្វើការស្វ័យសិក្សា និងដកស្រង់បទពិសោធន៍ ពីករណីជាក់ស្តែងដែលខ្លួនបានជួប ឬដកស្រង់បទពិសោធន៍បន្ថែម ជាមួយថ្នាក់ដឹកនាំ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ឱ្យបានជ្រួតជ្រាបយល់កាន់តែស៊ីជម្រៅបន្ថែមទៀត។

លោកក៏បានផ្តាំផ្ញើឲ្យសិក្ខាទាំងអស់យកចំណេះដឹង ដែលទទួលបានពីវគ្គបំប៉នជំនាញនេះ ទៅបម្រើសង្គមជាតិ បម្រើអង្គភាព ជាពិសេស គឺត្រូវស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ ក៏បានចូលរួមអបអរសាទរ ដល់សិក្ខាកាមជ័យលាភី ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥ ដែលនិងទទួលបានរង្វាន់លើកទឹកចិត្តផងដែរ។

គួរជម្រាបថា វគ្គបណ្ដុះបណ្ដាលបំប៉នជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន នីតិវិធី និងច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀននេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ មានរយៈពេល៥ថ្ងៃ សិក្ខាកាមចូលរួមសរុបចំនួន៨៤នាក់ ដោយទទួលជ័យលាភី ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥ ទទួលបានរង្វាន់លើកទឹកចិត្ត និងសិក្ខាកាមផ្សេងទៀត បានទទួលពិន្ទុល្អ និងល្អបង្គួរ ដែលបង្ហាញថា សិក្ខាកាម ពិតជាបានយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រពិតប្រាកដមែន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.