ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អភិបាលខេត្តកំពង់ធំ ណែនាំប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកត្រូវកំណត់មុខសញ្ញាជនបង្កបទល្មើសនានា ដើម្បីបង្ក្រាបឱ្យទាន់ពេលវេលា

អភិបាលខេត្តកំពង់ធំ ណែនាំប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកត្រូវកំណត់មុខសញ្ញាជនបង្កបទល្មើសនានា ដើម្បីបង្ក្រាបឱ្យទាន់ពេលវេលា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកត្រូវកំណត់មុខសញ្ញាអ្នកញៀនថ្នាំ ក្មេងទំនើង ល្បែងស៊ីសង មុខសញ្ញាមេខ្យល់ដីធ្លី ដែលតែងតែចលនាប្រជាពលរដ្ឋធ្វើការតវ៉ាទាមទារដីរដ្ឋដោយខុសច្បាប់ និងមុខសញ្ញាផ្សេងៗទៀត ដើម្បីវាយតម្លៃ និងចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា កុំឱ្យមានការរីករាលដាលបន្តទៀត។

ការណែនាំបែបនេះ របស់លោកអភិបាលខេត្តបានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

លោកបានថ្លែងអំណរគុណកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងកងកម្លាំងទាំង៣ ក្នុងការខិតខំប្រឹងប្រែងពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់បទល្មើសការពារធនធានធម្មជាតិជាពិសេស ល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ទទួលបានលទ្ធផលល្អប្រសើរ។ ម្យ៉ាងវិញទៀត សូមបន្តពង្រឹងកម្លាំងទីបញ្ជាការស្រាលទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីការពារ និងទប់ស្កាត់ការត្រឡប់មករំលោភបំពានសារជាថ្មីក្នុងដីតំបន់៣ ដែលជាតំបន់ហាមឃាត់។ 

លោក នួន ផារ័ត្ន បានបន្តថា ពាក់ព័ន្ធនឹងដីតំបន់៣ អាជ្ញាធរមូលដ្ឋាន ត្រូវចុះស្រង់ស្ថិតិគ្រឿងចក្រ និងធ្វើការណែនាំដល់ម្ចាស់គ្រឿងចក្រ មិនឱ្យចូលទៅឈូសឆាយក្នុងដីតំបន់៣ ជាដាច់ខាត ក្នុងនោះមន្ទីរសុរិយោដីខេត្ត ត្រូវផ្តល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ នូវទីតាំងព្រំប្រទល់រវាងដីតំបន់២ និងតំបន់ ៣ ឱ្យបានច្បាស់លាស់ ចៀសវាងមានការរំលោភបំពានបន្តទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.