ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!

រដ្ឋមន្រ្តីសង្គមកិច្ច៖ អនុរដ្ឋមន្ត្រីក្រសួងកិច្ចការអតីតយុទ្ធជនចិន មកកម្ពុជា បញ្ជាក់ពីភាពវិជ្ជមានទំនាក់ទំនងកម្ពុជា-ចិន ក្នុងយុគសម័យថ្មី

រដ្ឋមន្រ្តីសង្គមកិច្ច៖ អនុរដ្ឋមន្ត្រីក្រសួងកិច្ចការអតីតយុទ្ធជនចិន មកកម្ពុជា បញ្ជាក់ពីភាពវិជ្ជមានទំនាក់ទំនងកម្ពុជា-ចិន ក្នុងយុគសម័យថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាកម្ពុជា, លោក Ma Feixiong អនុរដ្ឋមន្ត្រី ក្រសួងកិច្ចការអតីតយុទ្ធជន នៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងការបង្កើតទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរនូវឧត្តមានុវត្ត វិស័យអតីតយុទ្ធជន។

ក្នុងកំឡុងពេលទស្សនកិច្ច លោក Ma Feixiong បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅស្តូបពលីជីវិតរបស់ជនជាតិចិន នៅទីប្រជុំជនស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញទៅសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានអញ្ជើញទៅទស្សនារូបសំណាកព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» និងមហាវិថី ស៊ី ជីនពីង នៅទីក្រុងភ្នំពេញ។

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ លោក ជា សុមេធី និងលោក Ma Feixiong បានជួបសម្តែងការគួរសម និងពិភាក្សាការងារ លើកិច្ចសហប្រតិបត្តិការលើវិស័យអតីតយុទ្ធជនរវាងក្រសួងទាំងពីរ។ រដ្ឋមន្ត្រីសង្គមកិច្ច បានរំលេចអំពីចំណងមិត្តភាពកម្ពុជា-ចិន សមិទ្ធផលការងារសំខាន់ៗដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាសម្រេចបាន និងគោលនយោបាយអាទិភាពមួយចំនួនផ្នែកអតីតយុទ្ធជន។

បន្ថែមពីលើនេះ លោក Ma Feixiong បានលើកឡើងពីទំនាក់ទំនងល្អ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ចិនប្រកបដោយយុទ្ធសាស្ត្រ ដែលបង្កលក្ខណៈងាយស្រួលដល់មន្ត្រីថ្នាក់ក្រោមបំពេញការងារសហប្រតិបត្តិការ ហើយមិត្តភាពកម្ពុជា-ចិន​ ពិតជាមិត្តភាពពិតប្រាកដយូរអង្វែង ដែលមានសុខទុក្ខរួមគ្នា ចាប់តាំងពីទសវត្ស៦០មក ដោយផ្អែកលើស្មារតី «សហគមន៍រួម វាសនារួម»។

លោកអនុមន្ត្រី បានគូសបញ្ជាក់យ៉ាងច្បាស់ថា ក្នុងដំណើរទស្សនផ្លូវការនៅកម្ពុជា គឺបានបញ្ជាក់ពីទិដ្ឋភាពយ៉ាងវិជ្ជមានរវាងទំនាក់ទំនងកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ជាមិត្តភាពល្អ និងយូរអង្វែង ជាមួយគ្នានោះ លោកបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដាក់ឈ្មោះផ្លូវមួយនៅរាជធានីភ្នំពេញ ជា «មហាវិថី ស៊ី ជិនពីង»។

គួរបញ្ជាក់ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងកិច្ចការអតីតយុទ្ធជន បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ (Agreed Minutes) ក្នុងការចាប់ផ្តើមសហប្រតិបត្តិការផ្នែកអតីតយុទ្ធជន ផ្តោតលើការផ្លាស់ប្តូរទស្សនកិច្ចរបស់គណៈប្រតិភូនៃក្រសួងទាំងពីរផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.