ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

សម្តេចតេជោ ហ៊ុន សែន ចង់ឃើញកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា រួមគ្នាដាក់វប្បធម៌ប្រពៃណីមួយចំនួន​ក្នុងចុះបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីបង្ហាញពីសាមគ្គីភាព

សម្តេចតេជោ ហ៊ុន សែន ចង់ឃើញកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា រួមគ្នាដាក់វប្បធម៌ប្រពៃណីមួយចំនួន​ក្នុងចុះបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីបង្ហាញពីសាមគ្គីភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា ចង់ឃើញប្រទេសកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា ដែល​ជា​ប្រទេសកាន់ព្រះពុទ្ធសាសនាដូចគ្នា និងមានវប្បធម៌ប្រពៃណីមួយចំនួនប្រហាក់ប្រហែលគ្នានោះ រួមគ្នាដាក់នូវវប្បធម៌ប្រពៃណី​មួយ​ចំនួន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីបង្ហាញពីសាមគ្គីភាព និងបញ្ចៀសការឈ្លោះប្រកែកគ្នា។

បំណងរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងពេលជួបជាមួយលោក ឆឺតគៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។ លោក ឆឺតគៀត អាត់ថាកន បានបញ្ចប់បេសកកម្មការ​ងារ​របស់​លោកនៅកម្ពុជាហើយ ហើយព្រឹកមិញនេះ លោកបានចូលជម្រាបលា និងជម្រាបពីសមិទ្ធផលការងារមួយចំនួនជូនសម្តេចតេជោ។

ប្រទេសកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា ជាប្រទេសកាន់ព្រះពុទ្ធសាសនាដូចគ្នា ហើយក៏មានវប្បធម៌ប្រពៃណីទំនៀមទម្លាប់មួយចំនួន​ស្រដៀងគ្នាផងដែរ។ កន្លងមកពលរដ្ឋកម្ពុជា និងថៃ មានទស្សនៈមិនល្អជាមួយគ្នាមួយចំនួន​ លើបញ្ហាប្រពៃណីទំនៀមទម្លាប់នេះ ជាពិសេស​នៅមានការស្នើដាក់សម្បត្តិវប្បធម៌ប្រពៃណីទំនៀមទម្លាប់នោះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដូចជាការដាក់ពិធី​បុណ្យ​ចូលឆ្នាំថ្មីជាដើម។

សម្តេចតេជោ ហ៊ុន សែន បានជម្រាបទៅឯកអគ្គរាជទូតថៃចប់អាណត្តិថា បើប្រទេសកាន់ព្រះពុទ្ធសាសនានៅអាស៊ីអាគ្នេយ៍​ទាំង៤​ប្រទេសនេះ អាចរួមគ្នាដាក់សម្បត្តិវប្បធម៌ប្រពៃណីទំនៀមទម្លាប់មួយចំនួនក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជួយបញ្ចប់ជម្លោះដណ្ដើម​កម្ម​សិទ្ធិ​គ្នាទៅវិញទៅមក។ បន្ថែមពីលើនោះ ជាការបង្ហាញនូវសាមគ្គីភាព ហើយក៏ជាគំរូដ៏ល្អដល់អ្នកជំនាន់ក្រោយ ដើម្បីកុំឱ្យមានការ​ដណ្ដើម​​គ្នាថាជាកម្មសិទ្ធរបស់ប្រទេសនេះ ឬប្រទេសនោះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.