ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

សមត្ថកិច្ចថៃបង្ក្រាបគ្រឿងញៀន៣វ៉ាលីធំៗបម្រុងដឹកឆ្លងដែនចូលមកប្រទេសកម្ពុជា

សមត្ថកិច្ចថៃបង្ក្រាបគ្រឿងញៀន៣វ៉ាលីធំៗបម្រុងដឹកឆ្លងដែនចូលមកប្រទេសកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សមត្ថកិច្ចថៃបង្ក្រាបគ្រឿងញៀន៣វ៉ាលីធំៗបម្រុងដឹកឆ្លងដែនចូលមកប្រទេសកម្ពុជា
ប្រទេសថៃ,ខេត្តស្រះកែវ
យោងតាមប្រភពព័ត៌មាន ប្រទេសថៃបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចថៃប្រចាំនៅច្រកទ្វារក្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ទល់មុខក្រុងប៉ោយប៉ែត តាមប្រភពបញ្ជាក់ថាកម្លាំងសមត្ថកិច្ចថាបានហៅកម្មករអូសរទេះប្រុសស្រី០២នាក់មកសួរនាំ បន្ទាប់ពីមានសេចក្តីរាយការណ៍សង្ស័យថា មានគ្រឿងញៀនចំនួន០៣វ៉ាលី ដែលគេឲ្យកម្មករប្រុស ស្រី ដឹកបម្រុងឆ្លងដែនមកកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចច្រកទ្វារខាងលើ ស្ថិតក្នុងភូមិក្បាលស្ពាន០១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមប្រភពបន្តថា មុនពេលកើតហេតុមានជនជាតិថៃម្នាក់បានបើករថយន្តមកចតនៅចំណតរថយន្តជិតផ្សាររោងក្លឿ ស្រុកអារញ្ញ ប្រទេសថៃ រួចហើយបានមកហៅស្ត្រីម្នាក់ជាកម្មករអូសរទេះដើម្បីដាក់វ៉ាលីចំនួន០៣នោះ។ គ្រានោះស្ត្រីជាកម្មករខ្មែរបានដើរតម្រង់ទៅរថយន្ត ដើម្បីលើកឥវ៉ាន់ (វ៉ាលី)ដាក់លើរទេះ  ដោយឡែកម្ចាស់ទំនិញបានដើរទៅបាត់ ខណៈនោះដែរស្ត្រីកម្មករជាម្ចាស់រទេះបានលើកវ៉ាលីម្ដងមួយៗដាក់លើរទេះ តែលើកមិនរូចក៏ហៅកម្មករប្រុសម្នាក់មកជួយលើក តែនៅតែលើកមិនរួចដដែល ក៏កើតមានការសង្ស័យបានឆែកមើលឃើញកញ្ចប់ដុំៗជាច្រើនដុំក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប្រចាំការនៅក្បែរនោះមកឆែកឆេរមើលតែម្តងទៅ។
បន្ទាប់ពីរាយការណ៍ប្រាប់សមត្ថកិច្ចរួចរាល់ហើយ សមត្ថកិច្ចជំនាញថៃបានមកឆែកឆេរក្នុងវ៉ាលីក៏បានឃើញគ្រឿងញៀនជាច្រើនក្នុងវ៉ាលីនីមួយៗ ក៌បានឃាត់ខ្លួនកម្មករប្រុស ស្រីទាំង០២នាក់ដើម្បីសួរនាំព័ត៍មានលម្អិតពីបញ្ហាគ្រឿងញៀនខាងលើនេះ។សេចក្ដីរាយការណ៍បានបន្ថែមទៀតថា បុរសជនសង្ស័យជាជនជាតិថៃមានប្រពន្ធជនជាតិខ្មែរ ដោយឡែកគ្រឿងញៀនចំនួន០៣វ៉ាលីស្មើនឹងចំនួន២០០គីឡូក្រាម។ មកទល់ពេលនេះកម្មករជួយលើកគ្រឿងញៀនដាក់លើរទេះត្រូវសមត្ថកិច្ចថៃដោះលែងមកវិញហើយ។ ចំណែកស្រ្តីជាម្ចាស់រទេះសមត្ថកិច្ចមិនទាន់ដោះលែងនៅឡើយទេ។ចំពោះជនសង្ស័យជាជនជាតិថៃ សមត្ថកិច្ចថៃកំពុងតែស្រាវជ្រាវបន្ត៕ទៀវ ដារិន

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.