ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

ក្រសួងកសិកម្ម នឹងចេញផ្សាយវីដេអូចំនួន១២ បង្ហាញពីសក្ដានុពលនៃអនុវិស័យទាំង៥ ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦

ក្រសួងកសិកម្ម នឹងចេញផ្សាយវីដេអូចំនួន១២ បង្ហាញពីសក្ដានុពលនៃអនុវិស័យទាំង៥ ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចេញផ្សាយវីដេអូជាបន្តបន្ទាប់ ចំនួន១២ ដែលបង្ហាញពីសក្ដានុពលនៃអនុវិស័យទាំង៥ គឺកសិកម្ម ជលផល ព្រៃឈើ កៅស៊ូ និងសុខភាពនិងផលិតកម្មសត្វ ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ស្ដីពីការដាក់ពង្រាយមន្ដ្រីកសិកម្មឃុំ និងសហគមន៍កសិកម្មទំនើប។

វីដេអូទាំង១២នេះ សម្រេចបានដោយមានការគាំទ្រការផលិតពីស្ថានទូតចិនប្រចាំនៅកម្ពុជា តាមរយៈលោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រោមការដឹកនាំផលិតដោយផ្ទាល់ពីកញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

កញ្ញា អ៉ឹម រចនា បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយអំពីការងារដែលក្រសួងបានធ្វើកន្លងមក ទាំងការងារអភិរក្សនិងអភិវឌ្ឍ នឹងមានរំលេចនៅក្នុងវីដេអូឯកសារទាំង១២នេះ។

មន្ត្រីជាន់ខ្ពស់រូបនេះ មានសុទិដ្ឋិនិយមថា តាមរយៈវីដេអូនេះ សាធារណជននឹងបានយល់ដឹងកាន់តែច្បាស់អំពីការងារដែលថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រឹងប្រែងធ្វើ ដោយសហការជាមួយអង្គការ និងដៃគូអភិវឌ្ឍនានា ធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខស្បៀង ក៏ដូចជានិរន្ដរភាពសេដ្ឋកិច្ចនិងបរិស្ថាន។

នៅក្នុងការងារផលិតវីដេអូទាំង១២នេះ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម បានធ្វើការគោរពថ្លែងអំណរគុណចំពោះលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចំណាយពេលណែនាំតម្រង់ទិស និងផ្ដល់អនុសាសន៍កែលម្អ ធ្វើយ៉ាងណាឱ្យវីដេអូទាំងអស់មានខ្លឹមសារឆ្លុះបញ្ចាំងនូវការងារពិតជាក់ស្ដែងដែលក្រសួងកំពុងធ្វើ និងបន្តធ្វើទៅថ្ងៃមុខ ដើម្បីសម្រេចបាននូវគោលនយោបាយរបស់ក្រសួង ដែលប្រឹងប្រែងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីឱ្យប្រជាជន និងប្រជាជាតិកម្ពុជា «មានហូប មានបាន មានប្រើ និងមានរហូត»។

សម្រាប់វីដេអូដំបូងដែលត្រូវចេញផ្សាយនាល្ងាចថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងជ្រើសយកវីដេអូឯកសារស្ដីអំពីការងារអភិរក្សធនធានជលផលបាតសមុទ្រនៅតំបន់កោះអាចម៍សេះ។ វីដេអូឯកសារនេះ បានចាក់បញ្ចាំងនៅក្នុងពិធីបើកមហោស្រពភាពយន្តអន្ដរជាតិកម្ពុជាលើកទី១៣ ឆ្នាំ២០២៤ និងក្នុងកម្មវិធីផែនដីដ៏ស្រស់ស្អាត ដែលរដ្ឋមន្ត្រីក្រសួងកសិកម្ម បានអញ្ជើញជាអធិបតី កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.