ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

អង្គភាពគ្រប់គ្រងឃ្លាំងអាវុធ នៃយោធភូមិភាគទី៤ បង្ហាញរបាយការណ៍បំភ្លឺ ពាក់ព័ន្ធមន្រ្តីយោធាម្នាក់ ចេញវីដេអូឡាយតាមបណ្តាញសង្គមរៀបរាប់ពីការឈឺចាប់ ​និងរងការគាបសង្កត់ពីមេបញ្ជាការរបស់ខ្លួន

អង្គភាពគ្រប់គ្រងឃ្លាំងអាវុធ នៃយោធភូមិភាគទី៤ បង្ហាញរបាយការណ៍បំភ្លឺ ពាក់ព័ន្ធមន្រ្តីយោធាម្នាក់ ចេញវីដេអូឡាយតាមបណ្តាញសង្គមរៀបរាប់ពីការឈឺចាប់ ​និងរងការគាបសង្កត់ពីមេបញ្ជាការរបស់ខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ អង្គភាពគ្រប់គ្រងឃ្លាំងអាវុធ នៃយោធភូមិភាគទី៤ បង្ហាញរបាយការណ៍បំភ្លឺ ពាក់ព័ន្ធមន្រ្តីយោធាម្នាក់ ចេញវីដេអូឡាយតាមបណ្តាញសង្គមរៀបរាប់ពីការឈឺចាប់ ​និងរងការគាបសង្កត់ពីមេបញ្ជាការរបស់ខ្លួន។

ការបង្ហាញរបាយការណ៍នេះ បានធ្វើឡើងបន្ទាប់អនុសេនីយ៍ត្រី រ័ត្ន ទីណា អត្តលេខ ២៣៤៤៨១ មុខងារ មេក្រុម “ខ” ដឹកជញ្ចូន អង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ យោធភូមិភាគទី៤ បានឡាយវីដេអូ នៅលើបណ្តាញសង្គម Facebook ដោយរៀបរាប់ថ្នាក់លើរបស់ខ្លួនបានគាប់សង្កត់ និងធ្វើបាបខ្លួន ដែលត្រូវបានចែកចាយជាច្រើន។ សកម្មភាពរបស់មន្ត្រីយោធារូបនេះ បង្កឱ្យការភ័ន្តច្រឡំពីសំណាក់ស្រទាប់មហាជន មកលើអង្គភាពទ័ពជាខ្លាំង។

យោងតាមរបាយការណ៍បានឱ្យដឹងថា លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា ជាទូទៅតែងតែដើរហើរសេរី មិនគោរពបទបញ្ជាមេបញ្ជាការគ្រប់ជាន់ថ្នាក់ និងជាពិសេសមិនគោរពវិន័យកងទ័ព នៃកងយោធពលខេមរភូមិន្ទ ជាក់ស្ដែងកំឡុងពេលអនុវត្តបទបញ្ជាថ្នាក់លើឱ្យប្រមូលផ្ដុំកម្លាំងត្រៀមលើចំណុចខ្ពស់ ដែលបានអនុវត្តចាប់ពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែសីហាឆ្នាំ២០២៤ ហើយកំពុងបន្តរង់ចាំបទបញ្ជាថ្នាក់លើ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់មានបទបញ្ជាថ្មី ដូចនេះលោកអនុសេនីយ៍ត្រី រ័ត្ន ទីណា គាត់បានមានមុខប្រចាំការនៅបន្ទាយ ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ប៉ុន្តែគាត់ (រ័ត្ន ទីណា) បាត់មុខ១ថ្ងៃ ១យប់ ដោយមិនបានសុំច្បាប់មេបញ្ជាការរបស់ខ្លួន។

ហើយនៅមុនថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ (មុនថ្ងៃត្រួតពល) ប្រកាសអាសន្ន លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា មកប្រចាំការនៅអង្គភាពក្នុង ១អាទិត្យមានមុខតែ ១ថ្ងៃប៉ុណ្ណោះ ហើយលោកវរសេនីយ៍ទោ ប្រាក់ សារ៉ាវ៉ាន់ មេបញ្ជាការ នៃអង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ បានប្រជុំជួរទ័ពណែនាំកុំឱ្យយោធិនបាត់មុខពីអង្គភាពកំឡុងពេលត្រៀមកម្លាំង ១០០% លើចំណុចខ្ពស់ហើយមិនអនុញ្ញាតឱ្យដើរហើរសេរីគ្មានច្បាប់ទំលាប់ខុសពីលក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ ស្រាប់តែលោកអនុសេនីយ៍ត្រី រ័ត្ន ទីណា មានការមិនសប្បាយចិត្ត ហើយបាត់មុខពីអង្គភាពនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។

រហូតដល់បច្ចុប្បន្ន ដោយមិនសុំការអនុញ្ញាតច្បាប់ពីមេបញ្ជាការគ្រប់ជាន់ថ្នាក់ ហើយលើសពីនេះទៀត នៅយប់ថ្ងៃទី០១ និងព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ
២០២៤ លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា បានបាត់មុខពីអង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ យោធភូមិភាគទី៤ និងបានឡាយ (Live) វីដេអូវាយប្រហារមកលើលោកមេបញ្ជាការ នៃអង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ និងបានចោទប្រកាន់បំភ្លើសខុសពីការពិត និងបានញុះញង់បង្កើតបញ្ហា ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ ជាពិសេសញុះញង់បំបាក់ស្មារតីសាមគ្គីភាពរបស់កងទ័ពនៅក្នុងអង្គភាព ហើយធ្វើជាគំរូអាក្រក់ដល់យោធិនគ្រប់រូប៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.