ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន!

រដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ស្រុក ចុះបង្ក្រាបសកម្មភាពបទល្មើសជលផលនៅក្នុងរដូវបិទនេសាទយ៉ាងសកម្ម តាមបទបញ្ជា និងសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល

រដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ស្រុក ចុះបង្ក្រាបសកម្មភាពបទល្មើសជលផលនៅក្នុងរដូវបិទនេសាទយ៉ាងសកម្ម តាមបទបញ្ជា និងសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ឆ្នាំង)៖ យោងតាមរបាយការណ៍របស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដែលបណ្ដាញព័ត៌មាន   ប្រចាំខេត្តកំពង់ឆ្នាំង ទទួលបានកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់ឲ្យដឹងថា សកម្មភាពចុះបង្ក្រាប បទល្មើសនេសាទនៅក្នុងរដូវបទនេសាទ នៅតាមបណ្ដាស្រុកមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង គឺមានសកម្មភាពយ៉ាងសស្រាក់សស្រាំដែលធ្វើ ឲ្យសកម្មភាពបទល្មើសនេសាទទាំងការប្រើឧបករណ៍ នេសាទខុសច្បាប់បានថយចុះគួរឲ្យកត់សម្គាល់។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបន្ថែមថា កាលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌ បានដឹកនាំកម្លាំង សរុប៥នាក់ចុះល្បាត និងបានប្រទះឃើញការដឹកជញ្ជូនផលអនុផលជលផល ជាប្រភេទកូនកូនត្រីចម្រុះគ្មានលិខិតអនុញ្ញាតនៅចំណុចសាលាតាហាយ ភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្នុងនោះមន្ត្រីជំនាញរឹបអូសបាននូវវត្ថុតាងមានដូចខាងក្រោម៖ ១-ម៉ូតូសន្តោងរឺម៉ក់ចំនួន១គ្រឿង ២-ត្រីចម្រុះ៥០០គីឡូក្រាម តាមការស្រាវជ្រាវត្រីនេះបានមកពីប្រជានេសាទដែលប្រើប្រាស់របាំងលបរួមផ្សំសាច់អួនក្រឡាញឹក និងសាច់ស្បៃមុង។ បន្ទាប់មកក្រុមការងារបានឯកភាពគ្នាកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ស្តីពីជលផលផងដែរ។

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ រួមជាមួយសហគមន៍នេសាទភូមិពាមពពេច ដឹកនាំដោយលោក នួន ឬទ្ធី នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទកម្លាំង សរុបចំនួន៥នាក់ចុះរុះរើរបាំងលូ ស្បៃមុង នៅក្នុងដែននេសាទចំណុចបឹងខាងកើតភូមិតាមលលើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

នៅថ្ងៃដដែល សង្កាត់រដ្ឋបាលជលផលជលគិរី ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី និងសហគមន៍នេសាទភូមិព្រែកឆ្តោ សហគមន៍នេសាទអន្លង់មេត្រី សែនជ័យ ដឹកនាំដោយលោក រៀល សុខុម នាយសង្កាត់ររដ្ឋបាលជលផលគិរីបានដឹកនាំកម្លាំង សរុបចំនួន១៣នាក់ មធ្យោបាយបាឡាស្មាច់៤គ្រឿង ចុះរុះរើរបាំងលូស្បៃមុង នៅចំណុចស្វាស្លាប៉ ក្នុងភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

កម្លាំងចម្រុះបានបំផ្លាញចោលនៅនិងកន្លែងក្នុងនោះមាន របាំងស្បៃមុង១៦កន្លែង ប្រវែង៥០០ម លូស្បៃមុងចំនួន១៦គ្រឿង បង្គោលចំនួន២៧០ដើម ត្រីចំរុះចាក់លែងចូលទៅក្នុងដែននេសាទចំនួន៨០គីឡូក្រាម។

លោកបានបញ្ជាក់ថា កម្លាំងមន្ត្រីជំនាញរបស់លោកនិងបន្តសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្រុកក្នុងការបន្តចុះបង្ក្រាបសកម្មភាពបទល្មើសនេសាទ និងការប្រើឧបករណ៍នេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទនេះ ជាបន្តបន្ទាប់ និងមិនបន្ធូរដៃឡើយ។

ដោយអនុវត្តតាមបទបញ្ជាលេខ០១ប.ប របស់រាជរដ្ឋាភិបាលសារាចរណ៍ណែនាំលេខ០៥ សរណ ស្ដីពីវិធានការចាំបាច់ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិរបស់រាជរដ្ឋាភិបាលចុះថ្ងៃ ទី២២ ខែកញ្ញា ឆ្នាំ២០១៦ និងលិខិត បទដ្ឋានពាក់ព័ន្ធផ្សេងៗ ដោយមានការដឹកនាំពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងនោះ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការជាមួយអាជ្ញាធរមូលដ្ឋានអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងកម្លាំងប្រដាប់អាវុធ និងសហគមន៍នេសាទ ចុះបង្ក្រាបបទល្មើសជលផលដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.