ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside)

លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី ដឹកនាំពិភាក្សាជាមួយដៃគូសម្ធ័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិលទិសយោធភូមិភាគទី៥

លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី ដឹកនាំពិភាក្សាជាមួយដៃគូសម្ធ័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិលទិសយោធភូមិភាគទី៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានបន្តដឹកនាំពិភាក្សាជាមួយដៃគូសម្ធ័ន្ធមេត្រីភាពផ្តោតសំខាន់ទៅលើ​ ​ការងារមួយចំនួន ដើម្បីដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល ទិសយោធភូមិភាគទី៥ ខេត្តបាត់ដំបង។

កិច្ចពិភាក្សានេះមានការចូលរួមពីវាគ្មិន រួមមាន៖ មេបញ្ជាការយោធភូមិភាគ៥, តំណាងអគ្គនាយកពន្ធដារ, រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ, រដ្ឋលេខាធិការក្រសួងសុខាភិបាល, អគ្គនាយករង អគ្គនាយកដ្ឋានរតនាគារ, តំណាងក្រសួងរុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិជ្ជា និងនវានុវត្តអភិបាលរង នៃគណអភិបាលខេត្តបាត់ដំបង, អភិបាលរង នៃគណអភិបាលខេត្តប៉ៃលិន។ ពិធីបើកសិក្ខាសាលា បានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសុភមង្គល ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី បានលើកឡើងថា កិច្ចពិភាក្សាជាមួយដៃគូសម្ធ័ន្ធមេត្រីភាពផ្តោតសំខាន់ទៅរួមមានដូចខាងក្រោម៖

*ទី១៖ តម្រង់ទិសឱ្យអង្គភាពទ័ព រៀបចំផែនការលម្អិត ផែនការសកម្មភាពតម្រូវការជាក់ស្ដែង និងតម្រូវការជាអាទិភាពដើម្បីស្នើសុំដៃគូសម្ព័ន្ធមេត្រីភាព

*ទី២៖ អង្គភាពស៊ីវិលដែលជាដៃគូសម្ព័ន្ធមេត្រីភាពត្រូវរៀបចំផែនការ និងកំណត់អំពីជំនួយ ជួយដល់អង្គភាពទ័ពលើតម្រូវការចាំបាច់ និងអាទិភាពដើម្បីជួយឧបត្ថម្ភដល់អង្គភាពកងទ័ព

*ទី៣៖ ការបង្វែរទិសមួយផ្នែកនៃជំនួយសម្ព័ន្ធមេត្រីភាព បម្រើទស្សនៈវិស័យយូរអង្វែង ដូចជា៖ ការស្ថាបនាសំណង់អគារ លេណដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនានា ផ្លូវតាមបណ្ដាព្រំដែន រួមគ្នាជាមួយដៃគូសម្ព័ន្ធមេត្រីភាព ដែលមានស្រាប់ សហការផ្ដួចផ្ដើមគម្រោងអភិវឌ្ឍន៍បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងជំនាញបច្ចេកទេសដើម្បីទ្រទ្រង់ដល់ជីវភាព និងសុខមាលភាពយោធិន គ្រួសារយោធិន និងយោធិនត្រៀមចូលនិវត្តន៍។

ដោយឡែកសម្រាប់ពិធីបើកភាពនាយឧត្តមសេនីយ៍  វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ តំណាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងការពារជាតិ បានលើកឡើងថា ការងារសម្ព័ន្ធ មេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ហើយយន្តការនេះត្រូវបានយកចិត្តទុកដាក់អនុវត្តបន្ត ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងគោលដៅរួមចំណែកក្នុងការកសាង និងពង្រឹងខឿនការពារជាតិ។

អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទរូបនេះ បានបញ្ជាក់ថា ពិធីសាររវាងកងការពារព្រំដែនលេខ៥០២ និងកងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ កងទ័ពជើងគោក ចងសម្ព័ន្ធមេត្រីភាពជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវរសេនាតូចថ្មើរជើងលេខ១ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ដៃគូសម្ព័ន្ធមេត្រីភាពជាមួយក្រសួងរ៉ែ និងថាមពល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.