ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

បេក្ខជនជិត ៩០០នាក់ ក្នុងខេត្តប៉ៃលិន បានមកចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ដើម្បីអាចនឹងបន្តការសិក្សានៅថ្នាក់ទី១០ នាឆ្នាំក្រោយ

បេក្ខជនជិត ៩០០នាក់ ក្នុងខេត្តប៉ៃលិន បានមកចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ដើម្បីអាចនឹងបន្តការសិក្សានៅថ្នាក់ទី១០ នាឆ្នាំក្រោយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បេក្ខជនជិត ៩០០នាក់ ក្នុងខេត្តប៉ៃលិន បានមកចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ដើម្បីអាចនឹងបន្តការសិក្សានៅថ្នាក់ទី១០ នាឆ្នាំក្រោយ

image

ប៉ៃលិន៖ នៅតាមមណ្ឌលនីមួយៗទូទាំងខេត្តប៉ៃលិន នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ គេសង្កេតឃើញសិស្សានុសិស្សថ្នាក់ទី៩ នាំគ្នាសស្រាក់សស្រាំ ចូលរួមប្រឡងសញ្ញាបត្រមធ្យមសិស្សាបឋមភូមិ ដើម្បីអាចនឹងបន្តការសិក្សានៅថ្នាក់ទី១០ នាឆ្នាំក្រោយ ខណៈលោកគ្រូ អ្នកគ្រូ និងអនុរក្ស ប្រចាំមណ្ឌលនីមួយៗ ធ្វើការឆែកឆេរ និងពិនិត្យទៅលើបញ្ជីឈ្មោះ និងហាមប្រាមមិនឱ្យយកសំណៅឯកសារផ្សេងៗ ចូលក្នុងបន្ទប់ប្រឡងនោះឡើយ។

លោកគ្រូ ខាំ យ៉ារិន នាយកវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន និងជាប្រធានមណ្ឌលប្រឡងនាពេលនេះ បានឱ្យដឹងថា ៖ បេក្ខជនប្រឡងទាំងអស់ មិនអនុញ្ញាតឱ្យយកសំណៅឯកសារ ឬទូរស័ព្ទដៃ ចូលទៅក្នុងបន្ទប់ប្រឡងនោះឡើយ ហើយការប្រឡងនេះ គឺដូចគ្នានឹងការប្រឡងពេលមុនៗដែរ ។

លោកបន្តថា ការប្រឡងនេះ មានចំនួន១០មុខវិជ្ជា ដោយបេក្ខជនម្នាក់ៗ ត្រូវចូលរួមប្រឡងចាប់ពីវេលាម៉ោង៧ និង៣០នាទីព្រឹក ហើយពេលរសៀលចាប់ពីម៉ោង២ និង០០នាទីរសៀល តែបេក្ខជន ត្រូវមកឱ្យបានមុនម៉ោងប្រឡង ដើម្បីត្រៀមខ្លួនឱ្យរួចជាស្រេចក្នុងការប្រឡង។

ចំណែក លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា ការចូលរួមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅក្នុងខេត្តប៉ៃលិន ក៏ដូចជាទូទាំងប្រទេសកម្ពុជាដែរ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០២-០៣ ខែកញ្ញា ឆ្នាំ២០២៤ ។

លោកបន្តទៀតថា នៅទូទាំងខេត្តប៉ៃលិន សិស្សានុសិស្ស ដែលចូលរួមប្រឡងមានចំនួន ៩មណ្ឌល បន្ទប់សរុបចំនួន ៤០បន្ទប់ បេក្ខជនក្នុងបញ្ជីឈ្មោះប្រឡងចំនួន ៨៧៩នាក់ ស្រី ៤៧៩ នាក់ ហើយសម្រាប់ព្រឹកនេះ បេក្ខជនអវត្តមាន ៥នាក់៕

ដោយ៖ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.