ខេត្តបន្ទាយមានជ័យ ៖ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោកស្រី ចាន់ ថេងអភិបាលក្រុងសិរីសោភ័ណនិងក្រុមហពន្ធសហភាពយុវជនកម្ពុជានិងជា ក្រុមការងារចុះជួយក្រុងសិរីសោភ័ណលោកនិងអ្នកស្រីបាននាំយកថវិកា ទៅឧបត្ថម្ភឲ្យលោកគ្រូនិងអ្នកគ្រូ កាលពីថ្ងៃទី ១៦ខែសីហា ឆ្នាំ២០១៥ ។
ថវិកាខាងលើ គឺជាអំណោយសប្បុរសជននិងថវិការរបស់ក្រុងសិរីសោភ័ណ ត្រូវបានយកមកចែកជូនលោកគ្រូអ្នកគ្រូ ដែលស្ម័គ្រចិត្តមកបង្រៀនសិស្សត្រៀមប្រឡងបាក់ឌុបប្រុសស្រីមាន ចំនួន២០០នាក់ នៅសាលាបឋមសិក្សា ហ៊ុនសែនសូភី ស្ថិតនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា លោកគ្រូ អ្នកគ្រូដែលបានទទួលប្រាក់ឧប្ថមពីលោក មានឈ្មោះ លោកគ្រូ មៀចហៃ ឯកទេសខាងរូបវិទ្យា លោកគ្រូសៀនសុភាព គណិតវិទ្យា អ្នកគ្រូ អ៊ឹម ដាវីន ភាសាខ្មែរ លោកគ្រូ សុខហួត រូបវិទ្យាគីមី លោកគ្រូ សេង គីមថៃ វិជ្ជីវៈក្នុងម្នាក់ៗទទួលបានថវិការ៧០ដុល្លា ។ ឆ្នាំនេះ ក្រសួងអប់រំរឹតបណ្តឹងក្នុងការប្រឡងបាក់ឌុប គ្មានប្រឡងលើកទី ២ ឡើយ ដូច្នេះលោកគ្រូនិងអ្នកគ្រូស្ម័គ្រចិត្តយកពេលវេលាទៅបង្រៀនសិស្ស ត្រៀមប្រឡងបាក់ឌុបឆ្នាំនេះ ដើម្បីលើកស្ទួយមុខមាត់ខេត្ត កុំឲ្យសិស្សប្រឡងធ្លាក់ច្រើនពេក ។
នាឱកាសនោះដែរ តំណាងសិស្ស បានប្តេជ្ញាចិត្តថា នឹងយកអស់កំលាំងកាយចិត្ត និងខិតខំប្រឡងឲ្យជាប់ ដើម្បីឲ្យក្លាយទៅជាធនធានមនុស្ស ដែលសង្គមជាតិត្រូវការជាចំបាច់ ៕



