ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

សហគមន៍កសិកម្មតាសីសាមគ្គី ផលិតបន្លែសុវត្ថិភាពនៅលើផ្ទៃដី ៥០ហិកតា សម្រាប់ចែកចាយទៅកាន់ទីផ្សារនៅក្នុងខេត្តបាត់ដំបងផង និងខេត្តដទៃទៀត

សហគមន៍កសិកម្មតាសីសាមគ្គី ផលិតបន្លែសុវត្ថិភាពនៅលើផ្ទៃដី ៥០ហិកតា សម្រាប់ចែកចាយទៅកាន់ទីផ្សារនៅក្នុងខេត្តបាត់ដំបងផង និងខេត្តដទៃទៀត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សហគមន៍កសិកម្មតាសីសាមគ្គី ផលិតបន្លែសុវត្ថិភាពនៅលើផ្ទៃដី ៥០ហិកតា សម្រាប់ចែកចាយទៅកាន់ទីផ្សារនៅក្នុងខេត្តបាត់ដំបងផង និងខេត្តដទៃទៀត
                     
បាត់ដំបង : សហគមន៍កសិកម្មតាសីសាមគ្គី មានសមាជិកសរុបចំនួន ១៦២នាក់ ដែលផលិតបន្លែសុវត្ថិភាពនៅលើផ្ទៃដីសរុបចំនួន ៥០ហិកតា សម្រាប់ចែកចាយទៅកាន់ទីផ្សារនៅក្នុងខេត្តបាត់ដំបងផង និងខេត្តដទៃទៀតផង។ ក្រៅពីការងារផលិតនិងចែកចាយបន្លែសុវត្ថិភាព សហគមន៍កសិកម្មតាសីសាមគ្គីក៏ផ្ដល់ការគាំទ្របច្ចេកទេសកសិកម្មដល់កសិករដែលនៅក្រៅសហគមន៍ អង្គការ និងកសិដ្ឋាននានា។

អញ្ជើញធ្វើទស្សនកិច្ច និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មតាសីសាមគ្គី ដែលមានទីតាំងនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ដ្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់សមាជិកសហគមន៍ ពិចារណាចងក្រងនិងបំប្លែងសហគមន៍ដែលមានស្រាប់នេះ ទៅជាសហគមន៍កសិកម្មទំនើប ដែលនឹងទទួលបានការគាំទ្រផ្នែកទុន បច្ចេកទេស និងទីផ្សារ ពីសំណាក់ក្រសួង។

តបតាមសំណើរបស់សហគមន៍កសិកម្មតាសីសាមគ្គី លោក រដ្ឋមន្ដ្រី ឌិត ទីណា បានអញ្ជើញដាំដើមស្រឡៅមួយដើម ទុកជាអនុស្សាវរីយ៍នៃដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កានេះ ក្រោមការអបអរសាទរនិងស្នាមញញឹមរបស់សមាជិកសហគមន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញរបស់ក្រសួងជាច្រើនរូប៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.