ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

លោក ឌិត ទីណា ណែនាំអាជា្ញធរស្រុកទាំង៤ ឱ្យយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានលឿនរហ័ស

លោក ឌិត ទីណា ណែនាំអាជា្ញធរស្រុកទាំង៤ ឱ្យយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានលឿនរហ័ស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ឌិត លោក ឌិត ទីណា ណែនាំអាជា្ញធរស្រុកទាំង៤ ឱ្យយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានលឿនរហ័ស ណែនាំអាជា្ញធរស្រុកទាំង៤ ឱ្យយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានលឿនរហ័ស
             

       

បន្ទាយមានជ័យ : លោក ឌិត ទីណា បានណែនាំដល់អាជា្ញធរស្រុកទាំង៤ នៅក្នុងខេត្តបន្ទាយមានជ័យ ឱ្យយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់។ ដើម្បីជួយសម្រួល និងសម្រេចការងារនេះ កន្លងមក លោក ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានរៀបចំដាក់បន្ថែមនូវមន្ដ្រីកិច្ចសន្យានៅគ្រប់ឃុំ និងគ្រប់ស្រុកទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ។

អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុក ក្រុមការងារភូមិ ឃុំ ក្នុងស្រុកចំនួន៤ នៃខេត្តបន្ទាយមានជ័យក្នុងនោះមានស្រុកព្រះនេត្រព្រះ ស្រុកភ្នំស្រុក ស្រុកថ្មពួក និងស្រុកស្វាយចេក នៅថ្ងៃទី២៩ ៣០ ខែសីហា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា សេវាសាធារណៈដែលល្អប្រសើរ លឿនរហ័ស ប្រកបដោយភាពម៉ត់ចត់ និងត្រឹមត្រូវគ្រប់ជ្រុងជ្រោយ នឹងជួយឱ្យប្រជាពលរដ្ឋចំណេញពេលវេលា កាត់បន្ថយការចំណាយនិងសម្ពាធផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏បង្ហាញពីការបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរមូលដ្ឋាន ក្នុងការបម្រើប្រជាជនផងដែរ។

ក្រៅពីផ្ដល់អនុសាសន៍ណែនាំនេះ លោក រដ្ឋមន្ដ្រី ឌិត ទីណា បានស្ដាប់យ៉ាងយកចិត្តទុកដាក់អំពីកង្វល់ និងសំណូមពរនានា របស់អាជ្ញាធរមូលដ្ឋាននៃស្រុកទាំង៤ មុននឹងផ្ដល់ដំណោះស្រាយមួយករណីម្ដងៗ ប្រកបដោយសមធម៌ និងច្បាស់លាស់ ដោយតម្កល់ផលប្រយោជន៍ប្រជាជន និងប្រជាជាតិជាធំ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.