ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

អភិបាល​ខេត្ត​កំពត ​៖ ​ដំណោះស្រាយ​មិន​ផ្អែក​លើ​ការចង្អុលបង្ហាញ ឬ​គ្រាន់តែ​ពាក្យ​ប្រសិនបើ​នោះទេ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ រាល់​ដំណោះស្រាយ​គ្រប់​បញ្ហា​ទាំងអស់​មន្ត្រី​ទាំងអស់​ត្រូវ​តាមដាន​ឲ្យដល់​ឫ​សគល់ និង​ចុះ​ពិនិត្យ​មើល​ជាក់ស្តែង ទើប​ការសម្របសម្រួល​ទទួល​បាន​តម្លាភាព យុតិ្ត​ធម៌​សម្រាប់​ភាគី​ទាំងសងខាង ដោយ​មិន​មែន​ផ្អែក​លើ​ការចង្អុល ហើយ​ប្រើ​ពាក្យ​ប្រសិនបើ​នោះទេ​។​

​នេះ​ជា​ប្រសាសន៍​របស់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ថ្លែង​ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​ផ្លូវ​មាន​បញ្ហា​ទំនាស់​សម្រាប់​ការស្ថាបនា​មួយកន្លែង នៅ​ព្រឹក​ថ្ងៃទី​០៤​ខែ​កញ្ញា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ដែល​កំពុង​ជាប់​គាំង និង​អូសបន្លាយ​ជា​យូរ​មក​ហើយ​នោះ​។​

​លោក​ជាវ តា​យ ក៏​បាន​ថ្លែង​ទៅកាន់​អាជ្ញាធរ ជំនាញ​រួមទាំង​អ្នកពាក់ព័ន្ធ​ថា ដើម្បី​ដោះស្រាយ​រាល់​គ្រប់​បញ្ហា​ទាំងឡាយ អ្នកសម្របសម្រួល​ត្រូវ​តាមដាន​ឲ្យបាន​ដល់​ឫសគល់ និង​ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​នៅ​ចំពោះមុខ ទើប​ការងារ​ទទួលបាន​នូវ​លទ្ធផល​វិជ្ជមាន តម្លាភាព យុតិ្ត​ធម៌​សម្រាប់​ភាគី​ទាំងសងខាង​។​លោក​ថា ក្នុងករណី បើ​ស្តាប់​តាម​របាយការណ៍​ឬ​ការលើកដៃ​ចង្អុល និង​ប្រើ​ពាក្យ​ប្រសិនបើ​នោះ ផល​វិជ្ជមាន​មិនអាច​កើត​ឡើង​បាន​នោះឡើយ​។​

ចំពោះ​ការ​ក្រើនរំលឹក​សម្រាប់​ពលរដ្ឋ​ចំនួន​ពីរ​គ្រួសារ​ដែល​ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់​ក្នុង​ការស្ថាបនា​ពង្រីក​ផ្លូវ​មួយ​ខ្សែ​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត​បា​ន​ពន្យល់ថា ទី​នេះ​ជា​បណ្តុំ​នៃ​លំនៅស្ថាន ហើយ​ស្ថិត​ក្នុង​ទីប្រជុំជន​នៃ​ក្រុង​កំពត​ផង ដូច្នេះ​ការ​មាន​ផ្លូវ​ល្អ មាន​ភ្លើង​បំភ្លឺ​គ្រប់​ទីកន្លែង ជា​ករណី​ចាំបាច់​បំផុត​សម្រាប់​បងប្អូន និង​អ្នកដំណើរ​ទូទៅ​។​ជា​ការពិត​ណាស់ ការអភិវឌ្ឍ​រមែងរ​ង​ផលប៉ះពាល់​ជៀ​សមិន​ផុ​តឡើយ ប៉ុន្តែ​នៅពេល​មាន​ផ្លូវ​ល្អ​ស្ថិត​នៅ​ទីនេះ ដោយ​លោក​តម្រូវ​ឲ្យ​ស្ថាបនា ជា​ប្រភេទ​ផ្លូវ​បេតុង​នោះ បងប្អូន​ពិតជា​ចំណេញ​ជាង​ទុក​ផ្លូវ​ឲ្យនៅ​តូចចង្អៀត ខ្វះ​អនាម័យ ហើយ​ចង់​ប្រកប​មុខរបរ​ផ្សេងៗ​ក៏​បាន់​តែ​ងាយស្រួល​ផងដែរ​។​

​ក្នុង​ករណី​ចាំបាច់​នេះ លោក​អភិបាល​ខេត្ត​កំពត ក៏​សូម​ថ្លែងអំណរគុណ​ដែល​កន្លង​មក​បងប្អូន​ទាំង​ពីរ​គ្រួសារ​បាន​យល់ព្រម​បរិច្ចាគ​ដី​ក្នុងការ​ពង្រីក​ផ្លូវ តែ​ហាក់​មិនទាន់​ដំណើរការ​ទៅមុខ​។​ដូច្នេះ លោក​នឹង​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ចុះមក​ពិនិត្យមើល ដោយ​ឲ្យ​ជំនាញ​វាស់វែង​ជាក់ស្តែង​ដើម្បី​ឈាន​ទៅ​សម្របសម្រួល​ចុង​ក្រោយ​បន្តទៀត​៕
​សេង ណា​រិទ្ធ​

 

r180905b1 r180905b2 r180905b3 r180905b4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.