ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន
សូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសចម្រើនជន្មាយុគម្រប់៤៣ ឈានចូល ៤៤ឆ្នាំ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤

សារលិខិតជូនពរ
នៅថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាភក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៤៣ឆ្នាំ ឈានចូល ៤៤ឆ្នាំឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់!
ក្នុងឱកាសដ៏បវរសួស្តី សិរីមង្គលមហាប្រសើរ នៃឱកាសខួបកំណើតគម្រប់ជន្មាយុ ៤៣ឆ្នាំ ឈានចូល ៤៤ឆ្នាំ របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា
ឆ្នាំ២០២៤នេះ តាងនាមថ្នាក់ដឹកនាំព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់
ទូទាំងយោធភូមិភាគទី៥ និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់សូមសម្តែងនូវការគោរព កោតសរសើរស្ញប់ស្ញែងដ៏
ខ្ពង់ខ្ពស់បំផុតចំពោះ សមត្ថភាព ទេពកោសល្យ ភាពប៉ិនប្រសប់របស់ ឯកឧត្តម ដែលបានលះបង់
កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ ដើម្បីបន្តវេនដឹកនាំក្រសួងការពារជាតិ ឱ្យសម្រេច
បាននូវសមិទ្ធផល និងស្នាដៃការងារជាច្រើនក្នុងវិស័យការពារជាតិ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ
និងវត្ថុស័ក្ដិសិទ្ធិ ទាំងអស់ក្នុងលោក សូមមេត្តាតាមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ
បវរសួស្តី សិរីមង្គល វិបុលសុខ គ្រប់ប្រការជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្តី
រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួន
ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាភ
មេត្តាទទួលនូវការគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន សូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសចម្រើនជន្មាយុគម្រប់៤៣ ឈានចូល ៤៤ឆ្នាំ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ



