ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ អាជ្ញាធរត្រៀមទប់ស្កាត់ការបង្កចលាចលក្នុងស្រុក ក្រោយមានការប្រកាសធ្វើបាតុកម្មនៅកូរ៉េ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ អាជ្ញាធរត្រៀមទប់ស្កាត់ការបង្កចលាចលក្នុងស្រុក ក្រោយមានការប្រកាសធ្វើបាតុកម្មនៅកូរ៉េ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ អាជ្ញាធរត្រៀមទប់ស្កាត់ការបង្កចលាចលក្នុងស្រុក ក្រោយមានការប្រកាសធ្វើបាតុកម្មនៅកូរ៉េ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ

ភ្នំពេញ៖ អាជ្ញាធរត្រៀមទប់ស្កាត់ការបង្កចលាចលក្នុងស្រុក ក្រោយមានការប្រកាសធ្វើបាតុកម្មនៅកូរ៉េបានផុស ២១ នាទី មុន នៅ ថ្ងៃសុក្រ ៣០ សីហា ២០២៤ដោយ Thoeun Vansong កងកម្លាំង និងអាជ្ញាធរ បានត្រៀមលក្ខណៈទប់ស្កាត់ការបង្កចលាចលនៅក្នុងសង្គម ក្រោយមានការប្រកាសធ្វើបាតុកម្មជាថ្មីនៅក្រៅប្រទេស។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ។ លោក បញ្ជាក់ថា កម្លាំងគ្រប់ជាន់ថ្នាក់នៃក្រសួងមហាផ្ទៃ បានបន្តឈរជើងតាមគោលដៅ ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ពិសេសការត្រៀមទប់ស្កាត់ចលនាដែលមាននិន្នាការជ្រុលនិយមក្នុងការចិញ្ចឹមចិត្តធ្វើបាតុកម្ម ឬកុបកម្មបង្កអសន្តិសុខក្នុងសង្គម។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅរសៀលថ្ងៃទី៣០ ខែសីហានេះ ក្នុងនាមក្រសួងមហាផ្ទៃ ដែលមានតួនាទីគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ស្ថេរភាព និងសុវត្ថិភាពសង្គម នៅតែបន្តរឹតបន្ដឹងបញ្ហាសន្តិសុខក្នុងសង្គម ដោយគ្មានការធ្វេសប្រហែសឡើយ ពិសេសការត្រៀមបង្ការទប់ស្កាត់ និងបង្ក្រាបនូវសកម្មភាពខុសច្បាប់ ដោយកម្លាំងនៅតែឈរជើងតាមគោលដៅត្រួតពិនិត្យដដែល។

លោក ទូច សុខៈ បន្ថែមថា ក្រសួងមហាផ្ទៃ មានវិធានការយ៉ាងគត់មុត ចាប់ពីកងកម្លាំងនគរបាលថ្នាក់អគ្គស្នងការដ្ឋាន ដល់ប៉ុស្តិ៍នគរបាល។ សម្រាប់កម្លាំងអាជ្ញាធរដែនដីពីរាជធានី-ខេត្ត រហូតដល់ភូមិ ខណៈកម្លាំងអគ្គនាយកដ្ឋានពន្ធនាគារ ពីថ្នាក់ក្រសួង ដល់ពន្ធនាគារតាមបណ្ដារាជធានី-ខេត្ត បូករួមនឹងប្រជាការពារ និងកម្លាំងមហាជនផ្សេងទៀត ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំកន្លងមកនេះ សម្រាប់ការរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គមជូនប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងការបន្តដាក់គោលដៅត្រួតពិនិត្យដែលបានរក្សាមកដល់ពេលនេះ ត្រូវបានលោក ទូច សុខៈ គូសបញ្ជាក់ថា ជាវិធានការមួយសំដៅថែរក្សាការពារ និងទប់ស្កាត់រាល់ផែនការទុច្ចរិកទាំងឡាយណាដែលមានបំណងធ្វើបដិវត្តន៍ពណ៌ កុបកម្ម ផ្ដួលរំលំរាជរដ្ឋាភិបាលប៉ុណ្ណោះ។ ហើយផ្ទុយទៅវិញ ការដាក់គោលដៅនេះ ក៏មិនប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សន្តិសុខ និងរបៀបរៀបរយសង្គមដែរ មានតែជួយឱ្យប្រជាពលរដ្ឋកាន់តែមានភាពកក់ក្ដៅ និងជឿជាក់លើកងកម្លាំងរបស់រាជរដ្ឋាភិបាល ក្នុងការធានាសុខសន្តិភាព ស្ថេរភាពសង្គម មិនមានការភ័យខ្លាច។

ការបញ្ជាក់របស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃខាងលើ បន្ទាប់ពីមានព័ត៌មានថា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការត្រៀមធ្វើបាតុកម្មជាថ្មីម្ដងទៀតនៅឯប្រទេសកូរ៉េខាងត្បូង ក្រោយភាពបរាជ័យកាលពីថ្ងៃទី១៨ ខែសីហា កន្លងទៅ ដែលចង់ធ្វើបាតុកម្មនៅរាជធានីភ្នំពេញ។ លោក ទូច សុខៈ បញ្ជាក់ថា គម្រោងបាតុកម្មនៅបរទេសមិនមានជាបញ្ហាចោទដល់ការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅក្នុងប្រទេសកម្ពុជាទេ។

ប៉ុន្តែតាមការអំពាវនាវ ញុះញង់ និងបំផុសបំផុលពីបុគ្គលខាងក្រៅប្រទេស បានប្រើរូបភាពបាតុកម្ម ដើម្បីបំភាន់មហាជន នៅក្នុងស្រុកឱ្យចូលរួមជាមួយពួកគេ គ្រាន់តែជាឧបាយកលប៉ុណ្ណោះ ដោយបានបង្វែទៅជាការបំផុសចលនាផ្ដួលលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយផ្សព្វផ្សាយឱ្យយុវជន និងអ្នកមាននិន្នាការមិនពេញរាជរដ្ឋាភិបាលធ្វើដំណើរមកជួបជុំគ្នានៅរាជធានីភ្នំពេញ រហូតមានមនុស្សមួយចំនួនតូច ត្រូវសមត្ថកិច្ចចាប់ខ្លួន និងរកឃើញភស្តុតាងជាឧបករណ៍គ្រោះថ្នាក់ផ្សេងៗ បម្រើឱ្យសកម្មភាពនៅពេលប្រមូលផ្ដុំ និងញុះញង់ឱ្យប្រើហឹង្សាជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីទៅវិញ។ នេះជាគូសបញ្ជាក់បន្ថែមរបស់លោក ទូច សុខៈ ដដែល។ដោយ សេន សាវី

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.