ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ក្រសួងអធិការកិច្ច និងរដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំវេទិកាសាធារណៈ នៅឃុំក្បាលត្រាច និងឈើតុំ ក្នុងស្រុកក្រគរ

ក្រសួងអធិការកិច្ច និងរដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំវេទិកាសាធារណៈ នៅឃុំក្បាលត្រាច និងឈើតុំ ក្នុងស្រុកក្រគរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ គណៈប្រតិភូក្រសួងអធិការកិច្ច និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត រួមសហការគ្នាយ៉ាងល្អ ជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៩-៣០ ខែសីហា ឆ្នាំ២០២៤ បានរៀបចំវេទិកាសាធារណៈ ស្តីពីការផ្តល់សេវាសាធារណៈនានា ដើម្បីទទួលយកសំណូមពរពីប្រជាពលរដ្ឋ ធ្វើការដោះស្រាយឱ្យទាន់ពេលវេលា ក្នុងឃុំចំនួន២ នៃស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពិធីនេះត្រូវបានធ្វើឡើង គឺនៅបរិវេណវត្តបុប្ផាសុវណ្ណ ឃុំក្បាលត្រាច និងនៅបរិវេណសាលាឃុំឈើតុំ ស្រុកក្រគរ ក្រោមអធិបតីភាព លោកស្រី វី ស្រីពៅ រដ្ឋលេខាធិការ តំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដោយបានការចូលរួមពី លោកស្រី សេន សាណាស់ អនុរដ្ឋលេខាធិការ, លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់, លោក វេត វិសេសបញ្ញា ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត, ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត, អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សម្រាប់វេទិកាទាំង២ទីតាំងខាងលើនេះ បានការយកចិត្តទុកដាក់ចូលរួមយ៉ាងផុសផុល រហូតទទួលបានសំណួរ និងសំណូមពរពីប្រជាពលរដ្ឋ ចំនួន៦២សំណូមពរ នឹងត្រូវបានមន្រ្តីជំនាញ ក៏ដូចជាអាជ្ញាធរខេត្ត ដោះស្រាយ និងឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយ។

លោកស្រី វី ស្រីពៅ រដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានគណៈអធិបតី សមាជិកសមាជិកា នៃអង្គពិធីទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ  អញ្ជើញចូលរួម ព្រមទាំងបានថ្លែងកោតសរសើរដោយស្មោះ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការល្អ ព្រមទាំងបង្កលក្ខណៈងាយស្រួល ឱ្យក្រសួង ក៏ដូចជាមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធីវេទិកាសាធារណៈថ្ងៃនេះឡើង ក្នុងគោលបំណងដើម្បីទទួលសំណូមពរ អំពីសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ធ្វើការដោះស្រាយឱ្យទាន់ពេលវេលា ក្នុងការចូលរួមចំណែក សម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

លោកស្រីរដ្ឋលេខាធិការ បានជម្រាបជូនអង្គពិធី ឱ្យជ្រាបអំពីប្រវត្តិ និងបេសកកម្មរបស់ក្រសួងថា៖ ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានប្តូរឈ្មោះមកជា ក្រសួងអធិការកិច្ច ក្នុងគោលដៅដើម្បីសម្រួចបេសកកម្ម ផ្តោតលើការងារអធិការកិច្ច នៅលើគ្រប់វិស័យក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាក់ស្តែងរាជរដ្ឋាភិបាលអាណត្តិមុន ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់ជាអាទិភាព ក្នុងការដោះស្រាយសំណូម ជូនប្រជាពលរដ្ឋ និងការផ្តល់សេវាសាធារណៈទូទាំងប្រទេស។ បន្តមកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានបន្តខិតខំយកចិត្តទុកដាក់ដោះស្រាយ និងបានរៀបចំគោលនយោបាយបានយ៉ាងត្រឹមត្រូវ តាមបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជន។ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល លោករដ្ឋមន្ដ្រី ក្រសួងអធិការកិច្ច តែងលើកទឹកចិត្ដ ផ្ដល់ការគាំទ្រដល់រូបលោកស្រី និងមន្ដ្រីក្រោមឱវាទដែលទទួលបន្ទុកជួយការងារ ធ្វើវេទិកាសាធារណៈនេះ ឱ្យបន្តខិតខំរៀបចំកម្មវិធីនេះ កាន់តែទូលំទូលាយនៅទូទាំងប្រទេស។

លោកស្រីរដ្ឋលេខាធិការ វី ស្រីពៅ បានថ្លែងអំណរគុណ លោកតា លោកយាយ អ៊ំពូមីងបងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ និងកោតសសើរ ដល់គ្រប់ផ្នែកគ្រប់ថ្នាក់ទាំងអស់ ដែលបានចូលរួមអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ និងបានជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា ហើយគាំទ្រកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ព្រមទាំងបានចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែន ឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.