ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

ឯកឧត្តម គីម រិទ្ធី៖ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន មានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រជាពលរដ្ឋ

ឯកឧត្តម គីម រិទ្ធី៖ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន មានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម គីម រិទ្ធី៖ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន មានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ដោយផ្តោតលើការកសាងផ្លូវតាមក្រវ៉ាត់ព្រំដែន ត្រូវបានចូលរួមគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់ប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស និងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិផ្សេងៗទៀត របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកាន់តែរីកចម្រើន។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង ៥បន្ទប់ នៃសាលាបឋមសិក្សាសាមគ្គី ស្ថិតក្នុងភូមិរបុញ ឃុំមរកត ស្រុកជាំក្សាន្ត ដែលជាអំណោយដ៍ថ្លៃថ្លារបស់អង្គការសម្រេចសុបិន្តកុមារ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម គីម រិទ្ធី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរស្រុកជាំក្សាន្ត និងអាជ្ញាធរឃុំមរកត ដែលបានខិតខំប្រឹងប្រែងក្នុងការកៀរគររកប្រភពថវិកានានា ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន ជាពិសេសគឺវិស័យអប់រំក្នុងការបណ្តុះ កសាង និងអភិវឌ្ឍធនធានមនុស្ស ស្របតាមចក្ខុវិស័យយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ក៏ថ្លែងនូវការអរគុណយ៉ាងជ្រៀលជ្រៅដល់លោក ម៉ាក ថូម៉ាសជេននី ស្ថាបនិកសមាគមសម្រេចសុបិន្តកុមារ លោក រ៉ូស៊ី និងហ្វាបៀនបែតឡាវៃឡា ម្ចាស់ខ្ទង់ប្រាក់ លោក អាឡែនសាន់ត្រា ឡេឌី ម្ចាស់ខ្ទង់ប្រាក់ លោក ឃ្លោក យ៉ែម ប្រធានអង្គការ និងលោក ម៉ី ស៊ីនឿយ ប្រធានគម្រោងអង្គការសម្រេចសុបិន្តកុមារកម្ពុជា ដែលបានបរិច្ចាគថវិកា និងខិតខំកៀរគររកប្រភពថវិកាពីសប្បុរសជននានា ជួយសាងសង់អគារសិក្សា បង្គន់អនាម័យ ខ្លោងទ្វារ ដង់ទង់ជាតិ ភ្ជាប់ប្រព័ន្ធភ្លើងអគ្គិសនី និងសមិទ្ទិផលមួយចំនួនទៀត សម្រាប់សាលាបឋមសិក្សានៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ឯកឧត្តម គីម រិទ្ធី ក៏បានថ្លែងប្រាប់មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ពីសមិទ្ធិផលធំៗជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងចំណោមសមិទ្ធិផលជាច្រើនដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម អភិបាលខេត្តព្រះវិហារ ថ្លែងបញ្ជាក់ទៀតថា សមិទ្ធិផលធំៗជាប្រវត្តិសាស្ត្ររួមមាន ព្រែកជីកហ្វូណនតេជោ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ការដាក់ចេញនូវមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការកសាងផ្លូវតាមក្រវ៉ាត់ព្រំដែន ដែលគម្រោងនេះត្រូវបានចូលរួមគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជាទាំងក្នុងនិងក្រៅប្រទេស។

ឯកឧត្តម គីម រិទ្ធី ក៏បានថ្លែងផ្តាំផ្ញើដល់អាជ្ញាធរស្រុក ឃុំ កងកម្លាំងអង្គការដៃគូរអភិវឌ្ឍន៍ទាំងអស់ សូមបន្តកិច្ចសហការឱ្យបានជិតស្និទ្ធ ក្នុងការជួយដោះស្រាយនូវបញ្ហាប្រឈមនានា ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន សូមបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា និងខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានបន្ថែមពីប្រភពស្របច្បាប់នានា ក្នុងការចូលរួមលើកស្ទួយវិស័យអប់រំ ជាពិសេសគឺការអប់រំនៅកម្រិតមូលដ្ឋាន៕ដោយ លឹម សាវុធ

 

    

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.