ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្រ្តីពាក់ព័ន្ធកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សង្គម

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្រ្តីពាក់ព័ន្ធកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សង្គម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្រ្តីពាក់ព័ន្ធកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សង្គម

(បន្ទាយមានជ័យ) ៖ នៅរសៀលថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្រ្តីពាក់ព័ន្ធកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។

ពិធីនេះប្រារព្ធ​ធ្វើ​ឡើង​ក្រោអធិបតីភាព​ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ រួមប្រតិភូ និងមានការអញ្ជើញចូរួមពីសំណាក់​ ឯកឧត្តម លោកជំទាវ លោកអភិបាលក្រុងស្រុកទាំង៩ លោក អធិការ នគរបាលក្រុងស្រុកទាំង៩ លោកមេបញ្ជាការទាំង៤ លោកនាយប៉ុស្តិ៍ទាំង៦៧ លោកអភិបាលក្រុង ស្រុក លោកមេឃុំ ទាំង៦៧ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងថា យោងតាមបទបញ្ជាសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រួចមក គណ:កម្មការគ្រប់គ្រងល្បែងពាណិជ្មកម្ម កម្ពុជា (គ ល ក) ត្រូវបិទ និងនិរាករណ៍ អាជ្ញាប័ណ្ណដែលជាអាជីវកម្មល្បែងឆ្នោតផ្សងសំណាង និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងទូទាំប្រទេស ពិសេសនៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ព្រមទាំងជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចុះធ្វើបច្ចុប្បន្នភាពក្នុងខេត្ត និងធ្វើការបិទទាំងស្រុងរាល់ល្បែងខុសច្បាប់ទាំងអស់។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា យើងមិនធ្វើតែរាល់ល្បែងខុសច្បាប់នោះទេ គឺត្រូវរួមគ្នាទប់ស្កាត់បទល្មើសចរាចរណ៍ បង្ការ បង្រ្កាប បទល្មើសផ្សេងទៀតដូចជា អ្នកចែកចាយគ្រឿងញៀន ក្មេងទំនើង ត្រូវដាក់ទោសឲ្យធ្ងន់បំផុត ដោយអនុវត្តតាមពាក្យស្លោកថា ៣កុំ ១រាយការណ៍គឺ ១៖កុំពាក់ព័ន្ធ ២៖កុំអន្តរាគមន៍ ៣៖កុំបន្ធូបន្ថយទោស (ជាសមត្ថកិច្ចតុលាការ) និង១ បើឃើញបទល្មើសហើយត្រូវរាយការណ៍ជូនសមត្ថកិច្ចបន្ទាន់។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា វិធានការយើងបង្រ្កាបឲ្យប្រសិទ្ធបំផុតនោះ គឺអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធតាមមូលដ្ឋាន មិនត្រូវពាក់ព័ន្ធជាមួយគ្រប់បទល្មើស ជាដាច់ខាតទើបការបង្រ្កាបនោះ មានតម្លាភាព ប្រសិទ្ធភាព ទប់ស្កាត់បានទាន់ពេលវេលា ធ្វើឲ្យគោលនយោបាយភូមិ សង្កាត់ មានសមត្ថភាព ផងដែរ៕

          

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.