ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ទទួលថវិកាពីមន្ទីរ អង្គភាព និងសប្បុរសជន ជំហានទី២ សរុបថវិកា ២៦,២៩០ដុល្លារ

សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ទទួលថវិកាពីមន្ទីរ អង្គភាព និងសប្បុរសជន ជំហានទី២ សរុបថវិកា ២៦,២៩០ដុល្លារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ពោធិ៍សាត់)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានប្រារព្ធេពិធីប្រគល់ និងទទួលថវិកា ពីបណ្តាមន្ទីរ អង្គភាពនិងសប្បុរសជន ជំហានទី២ បានចំនួន១០២,២៤០,០០០រៀល និង៧៣០ដុល្លារ ក្នុងឱកាសអបអរសាទរ ខួបលើកទី១៦១ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភាព ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធននឹងអាកាសធាតុ» ដែលបានប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត ស្ថិតក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខា និងលោកស្រី អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា បានជម្រាបជូនថា ក្នុងឱកាសអបអរសាទរ ខួបលើកទី១៦១ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងភាពធននឹងអាកាសធាតុ» ឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក ព្រះមន្ត្រីសង្ឃ អ្នកឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជីវករ ពាណិជ្ជករ រោងចក្រ សហគ្រាស និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន តែងតែបានចូលរួមគាំទ្របរិច្ឆាគទាំងថវិកា សម្ភារៈទៅតាមលទ្ធភាព និងដោយស្មោះស្ម័គ្រ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីមានធនធានសម្រាប់បន្តផ្តល់សេវាកម្មមនុស្សធម៌ ពង្រឹងភាពធនសហគមន៍ និងជួយសម្រាលទុក្ខលំបាក ជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ស្របទៅតាមគោលការណ៍គ្រឹះ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

ក្នុងនាមប្រធានគណៈកម្មាធិការ និងក្នុងនាមអនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោអ្នកឧកញ៉ា លោក លោកស្រី មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជីវករ ពាណិជ្ជករ និងសប្បុរសជនដែលមានសទ្ធាជ្រះថ្លា បរិច្ឆាគថវិកាជំហានទី២ ជូនសាខា ដោយសន្យាយកថវិកាទាំងនេះ ទៅប្រើប្រាស់ ចាត់ចែង និងជួយទ្រទ្រង់សកម្មភាពមនុស្សធម៌ ឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការចាំបាច់ ដល់ប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗ ទៅតាមគោលការច្បាស់លាស់ និងចំគោលដៅ ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព ដូចពាក្យថា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

សូមបញ្ជាក់ថា ខួបលើកទី១៦១ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤ ជំហានទី២នេះ សរុបថវិកា ២៦,២៩០ដុល្លារ ក្នុងនោះលោក យឹម ពិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ចំនួន៨០លានរៀល កងពលតូចអន្តរាគមន៍លេខ១៤ ចំនួន៥,១៤០,០០០រៀល, កាកបាទក្រហមកម្ពុជា ៥លានរៀល, ស្នងការនគរបាលខេត្ត ២លានរៀល, មន្ទីរសុខាភិបាលខេត្ត ២លានរៀល, មន្ទីរធនធានទឹក ២លានរៀល, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ២លានរៀល, លោកស្រីនួន ស៊ុនលី ២លានរៀល, លោក គួយ វួច និងលោកស្រី ពៅ រ៉ាវី ១លានរៀល, លោក ចាំង ម៉េង និងលោកស្រី ភូ ធីតា ២០០ដុល្លារ, លោកស្រី ជា ខេង និងស្វាមី ២០០ដុល្លារ, ក្រុមហ៊ុនអចលនទ្រព្យ អិល អូ ឌី ៤០ម៉ឺនរៀល, ផេងគីកុំព្យូទ័រ ១០០ដុល្លារ, លោក ញ៉ែម ណារ័ត្ន និងលោកស្រី សូ នី ១០០ដុល្លារ, ម្ចាស់ភោជនីយដ្ឋានម្លប់ស្វាយ១០០ដុល្លារ, លោក ម៉ៅ ស៊ីវណ្ណា និងលោកស្រី ថែ សុផល្លី ៤០ម៉ឺនរៀល, លោក សួន ប៊ុន និងលោកស្រី មាស ផល្លា២០ម៉ឺនរៀល, លោក ឡាច ផេងលី និងលោកស្រី ថែ សុវណ្ណាវី ២០ម៉ឺនរៀល, លោកស្រី អាំង សុលក្ខិណា ២០ម៉ឺនរៀល, មជ្ឈមណ្ឌលសិរីមង្គល ៣០ដុល្លារ និងលោកស្រី ពេញ សាម៉ែត និងស្វាមី ១០ម៉ឺនរៀល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.