ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

បណ្ឌិត គុណ ញឹម លើកទឹកចិត្តឲ្យសមាជិកសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ស្វែងយល់ពីការធ្វើសាមញ្ញកម្មនីតិវិធីគយ ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម

បណ្ឌិត គុណ ញឹម លើកទឹកចិត្តឲ្យសមាជិកសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ស្វែងយល់ពីការធ្វើសាមញ្ញកម្មនីតិវិធីគយ ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងសិក្ខាសាលាក្រោមប្រធានបទ «ចក្ខុវិស័យឆ្នាំ ២០២៤-២០២៨ និងបច្ចុប្បន្នភាពនៃវិស័យគយនិងរដ្ឋាករនៅកម្ពុជា»។

កម្មវិធីនេះ រៀបចំដោយសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham Cambodia) ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីគយ ជាពិសេសទិសដៅជាយុទ្ធសាស្ត្រ នៃរដ្ឋបាលគយកម្ពុជាដែលរួមមាន ការធ្វើសាមញ្ញកម្មនីតិវិធីគយ និងការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ជាដើម ជូនដល់សមាជិករបស់សភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា។

កម្មវិធីនេះ បានរៀបចំឡើងនៅសណ្ឋាគារ Rosewood Phnom Penh និងមានអ្នកចូលរួមប្រមាណ ១០០ រូប ដែលជាពីតំណាងមកពីក្រុមហ៊ុន សហគ្រាសជាសមាជិករបស់សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា, ក្រុមហ៊ុនប្រកបរបរអាជីវកម្មនាំចេញ-នាំចូល និងក្នុងវិស័យដឹកជញ្ជូន។

ថ្លែងក្នុងមតិស្វាគមន៍ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះ លោករដ្ឋមន្ត្រីប្រតិភូ និងអង្គពិធីដែលបានអញ្ជើញ ចូលរួមក្នុងសិក្ខាសាលា។

លោកប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងពីភាពចាំបាច់ក្នុងការរៀបចំឲ្យមានវេទិកាសម្រាប់កិច្ចពិភាក្សារវាងរដ្ឋបាល​គយកម្ពុជា និងធុរជន-វិនិយោគិនអាមេរិក ក្នុងន័យដើម្បីធានាអនុលោមភាពនៃការអនុវត្តនីតិវិធី ចូលរួមចំណែកដល់ការកៀរគរចំណូលដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ រវាងកម្ពុជានិងអាម៉េរិក ក៏ដូចជាដើម្បីទាក់ទាញវិនិយោគិនរបស់អាមេរិកបន្ថែមទៀត ស្របពេលដែលអាម៉េរិកជាទីផ្សារនាំចេញចំបងរបស់ផលិតផលកម្ពុជា។

លោករដ្ឋមន្ត្រីប្រតិភូ គុណ ញឹម បានគូសបញ្ជាក់ពីសារៈសំខាន់នៃការយល់ដឹងរបស់ផ្នែកឯកជនអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងគយ ដែលជាកត្តាចូលរួមចាំបាច់ ក្នុងការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា​ តាមរយៈអនុលោមភាពដោយស្ម័គ្រចិត្តពីផ្នែកឯកជន។

លោករដ្ឋមន្ត្រីប្រតិភូ គុណ ញឹម បានលើកទឹកចិត្តឲ្យសមាជិកសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ស្វែងយល់ពីការធ្វើសាមញ្ញកម្មនីតិវិធីគយ ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម ដែលត្រូវបានដាក់ចេញ ជាបន្តបន្ទាប់ ជាពិសេសស្របតាមវិធានការជាកញ្ចប់ដាក់ចេញដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានស្នើឲ្យសមាជិកសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា ចាប់យកនូវអត្ថប្រយោជន៍ពីកញ្ចប់លើកទឹកចិត្តនានា ជូនដល់ធុរជនដែលមានអនុលោមភាពខ្ពស់ និងត្រូវបំពេញកាតព្វកិច្ច ដែលមានចែងក្នុងច្បាប់​និងបទប្បញ្ញត្តិជាធរមាន។

រដ្ឋមន្ត្រីប្រតិភូ គុណ ញឹម ក៏បានជំរុញសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ចូលរួមយន្តការភាពជាដៃគូគយ-ផ្នែកឯកជនដែល អគរ បាននិងកំពុងអនុវត្តជាមួយសមាគមធុរកិច្ចនានារួមមាន សភាពាណិជ្ជកម្មកម្ពុជា, JBAC, EuroCham ជាដើម ប្រកបដោយប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាមិនប្រក្រតី ក៏ដូចជាសំណូមពរនានា ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជាថែមទៀត។

អង្គសិក្ខាសាលាបានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញដោយតំណាង អគរ លើប្រធានបទស្ដីពីការកែសម្រួលនីតិវិធីក្នុងការបំពេញបែបបទគយ, ការអនុវត្តយុទ្ធសាស្ត្រកែទម្រង់ និងទំនើបកម្មគយឆ្នាំ២០២៤-២០២៨ របស់ អគរ, និងទិសដៅបន្តរបស់អគ្គនាយកដ្ឋាន។

វេទិកាសំណួរ-ចម្លើយ និងកិច្ចពិភាក្សា ដែលមានលោករដ្ឋមន្ត្រីប្រតិភូ, លោកអគ្គនាយករង ផា អេងវ៉េង, តំណាងសមាគមភស្តុភារកម្មកម្ពុជា ជាវាគ្មិន បានពិភាក្សា និងដោះដូរយោបល់ លើប្រធានបទមួយចំនួន ដែលរួមមាន ការអនុវត្តនីតិវិធីគយលើកញ្ចប់បញ្ញើរហ័ស និងកញ្ចប់ប្រៃសណីយ៍, ការកែសម្រួលអត្រាអាករពិសេសលើទំនិញនាំចូល, អត្ថប្រយោជន៍នៃកម្មវិធីប្រតិបត្តិករ សេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO), ការលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យឡូជីស្ទីកនៅកម្ពុជា, និងការអនុវត្តប្រតិបត្តិការផ្ទេរមធ្យោបាយដឹកជញ្ជូន (Transshipment) ជាដើម៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.