ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យវឌ្ឍនភាព គម្រោងស្តារឡើងវិញប្រឡាយមេចារឹក (MC2) ស្ថិតក្នុងភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្តៀង

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យវឌ្ឍនភាព គម្រោងស្តារឡើងវិញប្រឡាយមេចារឹក (MC2) ស្ថិតក្នុងភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្តៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមដំណើរដោយលោកអភិបាលរងខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនទៀត នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ បានចុះត្រួតពិនិត្យវឌ្ឍនភាព គម្រោងស្តារប្រឡាយមេចារឹក (MC2) និងសំណង់សិល្បការមួយចំនួន ដែលបម្រើដល់ការងារបង្កបង្កើនផល និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

គួរជម្រាបជូនថា ប្រឡាយមេចារឹក ជាប្រឡាយមេចាស់វស្សា ដែលកសាងឡើងក្នុងឆ្នាំ១៩៧៧ មានតួនាទីទទួលយកទឹកពីស្ទឹងពោធិ៍សាត់ និងផ្ទៃរងទឹកភ្លៀង ក្នុងតំបន់ជួរភ្នំក្រវាញ មកធ្វើការស្រោចស្រពបន្ថែម លើផ្ទៃដីកសិកម្មក្នុងស្រុកកណ្ដៀង ប្រមាណ៥ពាន់ហិកតា។ កាលពីអំឡុងរដូវវស្សាឆ្លាំកន្លងៗទៅ ប្រឡាយមេចារឹក បានទទួលរងជំនន់ទឹកភ្លៀង ពីជួរភ្នំក្រវាញ បណ្ដាលឱ្យហូរច្រោះដាច់ភ្លឺ និងតួប្រឡាយជាច្រើនកន្លែង ធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការឆ្លងកាត់ទៅមក និងខ្វះទឹកប្រើប្រាស់ ក៏ដូចជាការស្រោចស្រពការងារបង្កបង្កើនផលកសិកម្ម។

ក្រោយពីការស្ដារប្រឡាយមេនេះឡើងវិញ ប្រជាពលរដ្ឋប្រមាណ ជិត២ពាន់គ្រួសារ ក្នុងភូមិចំនួន៩ នៃឃុំអន្លង់វិល និងឃុំកញ្ជរ ស្រុកកណ្ដៀង ទទួលបានប្រឡាយមេនាំទឹកមកស្រោចស្រពបន្ថែម លើផ្ទៃដីបង្កបង្កើនផលកសិកម្ម ស្រូវវស្សាចំនួន៩៧៥ហិកតា ស្រូវប្រាំងចំនួន១,១២៥ហិកតា និងដំណាំរួមផ្សំចំនួន២០ហិកតា។ ដោយឡែកភ្លឺប្រឡាយមេ បានក្លាយជាផ្លូវ សម្រាប់ធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ។

បើតាមរបាយការណ៍ របស់មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បានឱ្យដឹងថា វឌ្ឍនភាពនៃគម្រោងនេះ សម្រេចបាន១០០%ហើយ ដែលក្នុងនោះរួមមាន៖
ទី១៖ ការស្ដារប្រឡាយមេ ប្រវែង៥ពាន់ម៉ែត្រ
ទី២៖ ជួសជុលភ្លឺប្រឡាយមេសងខាង ប្រវែង៥ពាន់ម៉ែត្រ
ទី៣៖ ក្រាលក្រួសក្រហម ប្រវែង៥ពាន់ម៉ែត្រ
និងទី៤៖ ជួសជុល និងសាងសង់សំណង់សិល្បការ្យ ចំនួន៣កន្លែង។

ឆ្លៀងក្នុងឱកាសនោះ លោកអភិបាលខេត្ត ខូយ រីដា ក៏បាននាំយកអង្ករ មី និងថវិកាមួយចំនួន ដើម្បីចូលរួមបុណ្យសពបងប្អូនគ្រួសារកសិករ ដែលទើបនឹងទទួលមរណភាពថ្មីៗ ក្នុងភូមិព្រៃសង្គម ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.