កិច្ចប្រជុំពិសេសរបស់ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត ដើម្បីបូកសរុបការងារ និងដាក់ផែនការណ៍ អនុវត្តបន្ត
ភ្នំពេញ៖នៅព្រឹកថ្ងៃពុធ ៩ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ កិច្ចប្រជុំពិសេសរបស់ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេស សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត និង ឯកឧត្តម ភឺន ផល្លា អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត។ក្នុងកិច្ចប្រជុំនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក-លោកស្រី ប្រធាន និងអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្ស មកពីបណ្តារាជធានី-ខេត្ត ជាច្រើនរូបផងដែរ។




