ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!

បង្រ្កាបទីតាំងរក្សាទុក និងចែកចាយអាវុធជំពាមកែច្នៃបាញ់គ្រាប់ដែក, ចាប់ និងឃុំខ្លួនជនជាតិវៀតណាមម្នាក់ជាប្រធានក្រុមហ៊ុន CamShip Express

បង្រ្កាបទីតាំងរក្សាទុក និងចែកចាយអាវុធជំពាមកែច្នៃបាញ់គ្រាប់ដែក, ចាប់ និងឃុំខ្លួនជនជាតិវៀតណាមម្នាក់ជាប្រធានក្រុមហ៊ុន CamShip Express

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ដោយអនុវត្តតាមបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារ Hotline Scam 24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកការស្រាវជ្រាវលើទំព័រហ្វេសប៊ុកឈ្មោះ D-Store ដែលបានបង្ហោះផ្សព្វផ្សាយលក់អាវុធជំពាមកែច្នៃបាញ់គ្រាប់ដែកតាមបណ្តាញសង្គម និងឈានទៅដល់ការចុះបង្រ្កាបទីតាំងរក្សាទុក និងចែកចាយអាវុធកែច្នៃប្រភេទនេះ នៅទីតាំងមួយកន្លែងស្ថិតនៅ ផ្ទះលេខ១១ ផ្លូវ៣១BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាម្ចាស់ក្រុមហ៊ុន CamShip Express ឈ្មោះ Do Hoang Viet ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម ដើម្បីយកមកសាកសួរនៅ អគ្គស្នងការដ្ឋាននគរបាលជាតិ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបទបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាប្រធានក្រុមការងារ Hotline Scam 24/7 ដោយសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធីដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះក៏មានចូលរួមពីសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធ ដូចជា៖ លោក សុខ ពេញវុធ អភិបាលរង នៃអភិបាលរាជធានីភ្នំពេញ និងលោក សេង គន្ធ អភិបាល នៃអភិបាលខណ្ឌមានជ័យ។

ប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានរកឃើញ និងដកហូតសម្ភារៈពាក់ព័ន្ធជាគ្រឿងបង្គុំអាវុធកែច្នៃមួយចំនួនរួមមាន៖ កាំភ្លើង (អាវុធជំពាមកែច្នៃបាញ់គ្រាប់ដែក), ខ្សែកៅស៊ូ, ឧបករណ៍គ្រឿងបង្គុំ និងគ្រាប់លោហៈដែក មួយចំនួនធំ។

ក្រោយពីការសាកសួរជនសង្ស័យខាងលើ បានសារភាពពិតជាបានប្រព្រឹត្តប្រាកដមែន បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដល់ប្រជាពលរដ្ឋបញ្ឈប់នូវការផ្សព្វផ្សាយ និងធ្វើអាជីវកម្មទិញ-លក់ អាវុធកែច្នៃផ្សេងៗតាមបណ្តាញសង្គមគ្រប់ប្រភេទ ដែលបង្កអសន្តិសុខដល់សង្គម និងអាយុជីវិតមនុស្ស។

អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការក្រើនរំលឹក និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលបានទិញអាវុធកែច្នៃគ្រប់ប្រភេទ សូមយកមកប្រគល់ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ជៀសវាងសមត្ថកិច្ចចុះធ្វើការរឹបអូប និងឃាត់ខ្លួនកសាងតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.