ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

អភិបាលខេត្តព្រះវិហារ កោតសរសើរកម្លាំងនគរបាល ដែលប្តេជ្ញាចិត្តការពារសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលក្រុមប្រឆាំងមួយក្តាប់តូចមានចេតនាចង់ផ្តួលរំលំ

អភិបាលខេត្តព្រះវិហារ កោតសរសើរកម្លាំងនគរបាល ដែលប្តេជ្ញាចិត្តការពារសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលក្រុមប្រឆាំងមួយក្តាប់តូចមានចេតនាចង់ផ្តួលរំលំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានថ្លែងកោតសរសើរកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តទាំងអស់ ដែលបានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំប្រកប ដោយការទទួលខុសត្រូវខ្ពស់ ការពារបាននូវសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គមបានល្អ ក្រោមចេតនាញុះញង់ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ពីក្រុមប្រឆាំងមួយក្តាប់តូច កាលពីពេលថ្មីៗកន្លងទៅនេះ។

ការថ្លែងរបស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមគោរពទង់ជាតិ និងជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។

នៅក្នុងឱកាសនោះ លោក គីម រិទ្ធី បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទាំងយប់ ទាំងថ្ងៃ ការពារបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គមបានល្អ ពិសេសការពារបានរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត មិនឱ្យក្រុមប្រឆាំងមួយក្តាប់តូច ធ្វើការញុះញង់បំផុសបំផុល ដោយចេតនាផ្តួលរំលំបានងាយៗនោះទេ។

លោកអភិបាលខេត្តព្រះវិហារ ថ្លែងលើកឡើងប្រាប់មន្ត្រីនគរបាល និងពលនគរបាលខេត្តទាំងអស់ពីចេតនារបស់ក្រុមប្រឆាំងមួយក្តាប់តូច ដែលបានយកករណីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា ឡាវ វៀតណាម CLV-DTA របស់រាជរដ្ឋាភិបាលយើង មកធ្វើជាប្រធានបទដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលទៅវិញ លោកបញ្ជាក់ថានេះមិនមែនក្នុងន័យបញ្ចេញមិតិយោបល់ក្នុងន័យស្ថាបនា ដែលជាសិទ្ធរបស់ពលរដ្ឋស្របតាមច្បាប់នោះទេ តែជាការប្រឆាំងទាំងទទឹងទិស។

លោក គីម រិទ្ធី ក៏បានថ្លែងលើកឡើងពីសភាពការណ៍ប៉ុន្មានថ្ងៃមុននេះ ដែលក្រុមប្រឆាំងមួយក្តាប់ធ្វើការញុះញង់ បំផុសបំផុល ក្នុងចេតនាផ្តួលរំលំមិនបានសម្រេចនោះ លោកក៏បានមើលឃើញពីការប្តេជាចិត្តខ្ពស់របស់កងកម្លាំង ប្រដាប់អាវុធ របស់យើង ក៏ដូចជាគណៈបញ្ជាការឯកភាព ក្នុងការការពារបាននូវសុខសន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់ប្រសូត្រចេញពីការបោះឆ្នោត និងចូលរួមអនុវត្តគោលនយោបាយនានារបស់ រាជរដ្ឋាភិបាលបានយ៉ាងល្អ។

លោកបានអំពាវនាវដល់កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហាររបស់យើងទាំងអស់ ក៏ដូចជាមហាជនទូទាំងខេត្ត សូមចូលរួមបរិច្ចាកថវិកាតាមលទ្ធភាពដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន»ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីឱ្យតំបន់ព្រំដែនរបស់យើង ក្លាយជាព្រំដែនអភិវឌ្ឍ ព្រំដែនសន្តិភាព និងមិត្តភាព៕ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.