ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!

នៅកម្ពុជាមានអ្នកសារព័ត៌មានប្រមាណ ១ម៉ឺនាក់ ក្នុងនោះ៨ពាន់នាក់ បានចុះបញ្ជីត្រឹមត្រូវ, រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តអំពាវនាវអ្នកសារព័ត៌មានដែលមិនទាន់ចុះបញ្ជី សូមមកចុះបញ្ជីឱ្យបានត្រឹមត្រូវ

នៅកម្ពុជាមានអ្នកសារព័ត៌មានប្រមាណ ១ម៉ឺនាក់ ក្នុងនោះ៨ពាន់នាក់ បានចុះបញ្ជីត្រឹមត្រូវ, រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តអំពាវនាវអ្នកសារព័ត៌មានដែលមិនទាន់ចុះបញ្ជី សូមមកចុះបញ្ជីឱ្យបានត្រឹមត្រូវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា នៅកម្ពុជានាពេលបច្ចុប្បន្ន គឺមានអ្នកសារព័ត៌មានចំនួនប្រមាណ ១០,០០០នាក់ ក្នុងនោះមានអ្នកសារព័ត៌មានចំនួន ៨,០០០នាក់ បានធ្វើការចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលជំនាញស្តីពី «ការសរសេរដំណឹងទាន់ហេតុការណ៍» ដែលរៀបចំឡើងដោយមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាន និងវិក្រឹត្យការ នៃក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តអំពាវនាវដល់អ្នកសារព័ត៌មានដែលមិនទាន់បានមកចុះបញ្ជីនៅក្រសួងព័ត៌មាន សូមអញ្ជើញមកបំពេញបែបបទចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីអនុវត្តន៍ការងារប្រកបដោយវិជ្ជាជីវៈ និងទទួលបានការការពារស្របតាមផ្លូវច្បាប់ បើសិនជាអ្នកសារព័ត៌មានបំពេញកិច្ចការងារដោយមានគ្មានច្បាប់អនុញ្ញាតនោះទេ គឺជួបការលំបាកព្រោះមិនស្ថិតក្រោមការការពារនៃច្បាប់ពេញលេញនោះទេ «ទាំងអស់គ្នាស្មើភាពគ្នានៅចំពោះមុខច្បាប់»។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការដែលអ្នកសារព័ត៌មានមកចុះបញ្ជីឱ្យបានត្រឹមត្រូវគឺដើម្បីប្រតិបត្តិការ ការងារជាអ្នកសារព័ត៌មាន ស្របតាមផ្លូវច្បាប់ ហើយក្រសួងព័ត៌មាន ផ្តល់នូវមេធាវីជួយការពារដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈបានត្រឹមត្រូវតាមផ្លូវច្បាប់ និងស្របតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ក្រសួងព័ត៌មាន មិនបានចាត់ទុកអង្គភាព ស្ថាប័នសារព័ត៌មាន តូច ឬធំណានោះទេ គឺមានតម្លៃស្មើគ្នា អាចធ្វើការចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងរួមតែមួយ ដើម្បីការពារនូវតម្លៃរបស់អ្នកសារព័ត៌មាន ដែលមានកាតចេញដោយក្រសួងព័ត៌មាន បំពាក់ដោយ QR Code សម្រាប់ប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដើម្បីទប់ស្កាត់ការក្លែងបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.