ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!

«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្តួចផ្តើមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានគាំទ្រ និងចូលរួមវិភាគទានយ៉ាងផុសផុលពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន

«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្តួចផ្តើមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានគាំទ្រ និងចូលរួមវិភាគទានយ៉ាងផុសផុលពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ គំនិតផ្តួចផ្តើម​បង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កំពុងទទួលបានការគាំទ្រ និងចូលរួមយ៉ាងផុសផុលពីសំណាក់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សង្គមស៊ីវិល វិស័យឯកជន អ្នកប្រើប្រាស់បណ្តាញសង្គម និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានប្រកាសដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសេចក្តីថ្លែងការណ៍ជាវីដេអូមួយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ចំនឹងខួប១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ ដោយលើកឡើងថា ការប្រកាសបង្កើតមូលនិធិពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានេះ បានបញ្ជាក់យ៉ាងច្បាស់អំពីអធិបតេយ្យភាពពេញលេញ និងមិនអាចរំលោភបានរបស់ប្រទេសកម្ពុជា និងការបើកចំហរទូលាយឱ្យប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកស្នេហាជាតិទាំងអស់ចូលរួមនៅក្នុងការកសាងខឿនការពារជាតិយ៉ាងរឹងមាំគឺ ហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់បណ្ដោយព្រំដែនកម្ពុជា ជាមួយនឹងប្រទេសជិតខាង។

នៅលើគណនីហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបង្ហោះសេចក្តីជូនដំណឹងអំពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅថ្ងៃទី២៦ ខែសីហានេះ មានអ្នកចែករំលែកយ៉ាងច្រើនអនេក។ ពលរដ្ឋជាច្រើន បានចូល Comment សម្តែងមតិគាំទ្រជាមួយគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ព្រមទាំងបានបរិច្ចាគថវិការបស់ពួកគាត់តាមរយៈ គណនីធនាគារនៅក្នុងសេចក្តីជូនដំណឹងនោះផងដែរ។

គណនី Chakra Sihak ដែលចូលសម្តែងមតិគាំទ្រ បានសរសេរថា៖ «ខ្ញុំ និងក្រុមគ្រួសារបានចូលរួម 20000៛ តាមរយៈធនាគាអេសុីលីដា ចុះបងប្អូនវិញ?»

ចំណែកគណនី Toch Sokong ក៏បានគាំទ្រដែរ បានសរសេរថា៖ ខ្ញុំបាទ សូមគាំទ្រ និង ចូលរួមបរិច្ចាគថវិកា សម្រាប់គម្រោង រួមគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនរបស់យើង តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។

មិនតែប៉ុណ្ណោះ គណនីហ្វេសប៊ុក ឈ្មោះ PA Akdam បានសរសេរថា៖ «ខ្ញុំបាទសូមគាំទ្រ និង ចូលរួមបរិច្ចាគថវិកា សម្រាប់គម្រោងដ៏មានសារៈសំខាន់ជាប្រយោជន៍ជាតិ ដែលជាគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតរបស់សម្តេច»។

គណនីហ្វេសប៊ុក ឈ្មោះ Kun Sombor បានគាំទ្រ និងសរសេរថា៖ «ដោយសេចក្តីគោរពបំផុត សម្តេច ????❤️????????( ខ្ញុំបាទ សូមចូលរួម ៥០ម៉ឺន រៀល )»។

បន្ថែមពីនេះ គណនីឈ្មោះ Nai Nai ក៏បានសរសេរដែរថា៖ រីករាយណាស់សម្តេច????នេះគឺជាគំនិតនិងជាការចង់បានរបស់ខ្ញុំយូមកហើយ ដែលចង់បានផ្លូវស្អាតដែរអាចជិ:ទស្សនាបែបដំណើរកំសាន្តនានា ខ្ញុំសូមចូលរួមដោយភាពពេញចិត្តសម្រាប់គំនិតនៃការសាងសងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនរបស់កម្ពុជា ????????

គណនីមួយទៀតឈ្មោះ Keo RithyPong បានសរសេរថា៖ ក្នុងនាមខ្ញុំជាប្រជាជន កម្ពុជាមួយរូប ខ្ញុំសូមគាំទ្រ ក្នុងការចូលមូលនិធិក ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដេីម្បីចូលរួមអភិវឌ្ឍក៏ដូចជា ការការពារបូរណភាពទឹកដី នៃ ជាតិរបស់យេីង ទាំងអស់គ្នា ????????????????

ចំណែកគណនីមួយឈ្មោះ ជ័យ ម៉ូលី បានសរសេរថា៖ «សម្ដេចធ្វើត្រូវហើយយើងផ្ដោតទៅលើការអភិវឌ្ឍន៍នៅជាយដែនឲ្យខ្លាំងបំផុត ត្រូវធ្វើមន្ទីពេទ្យ សាលារៀន ដើម្បីកសាងធនធានមនុស្ស I Love You ????❤️????❤️»។

ក្រៅពីបណ្តាញសង្គម នៅតាមប្រព័ន្ធផ្សព្វផ្សាយឯនោះវិញ ជាពិសេសលើបណ្តាញព័ត៌មាន Fresh News ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជនជាច្រើន បានប្រកាសចូលរួមវិភាគទានជាបន្តបន្ទាប់។ ក្រុមហ៊ុន ជីបម៉ុង បានចូលវិភាគទានមុនគេ រហូតដល់ ១លានដុល្លារ, អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគ១លានដុល្លារ, លោកអ្នកឧកញ៉ា ទ្រី ភាព ១លាន២សែនដុល្លារ។ ចំណែកឧកញ៉ា ក្រុមហ៊ុនឯកជនផ្សេងៗទៀត បានចូលរួមវិភាគទានជាហូរហែផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.