ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

សម្ដេចព្រះព្រហ្មរតនៈមុនី ពិន សែម សំណេះសំណាលជាមួយមន្ត្រីសង្ឃទូទាំងខេត្តប៉ៃលិន ដើម្បីណែនាំអំពីការប្រតិបត្តិធម៌វិន័យ ក្នុងយុគ្គសម័យឌីជីថល

សម្ដេចព្រះព្រហ្មរតនៈមុនី ពិន សែម សំណេះសំណាលជាមួយមន្ត្រីសង្ឃទូទាំងខេត្តប៉ៃលិន ដើម្បីណែនាំអំពីការប្រតិបត្តិធម៌វិន័យ ក្នុងយុគ្គសម័យឌីជីថល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ប៉ៃ លិន៖ រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ សម្ដេច ព្រះព្រហ្មរតនៈមុនី ពិន សែម ព្រះឧត្តមប្រឹក្សាផ្ទាល់គណៈសង្ឃនាយក និងជាសមាជិកថេរៈសភាព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តសំណេះសំណាល ជាមួយព្រះមន្ត្រីសង្ឃទូទាំងខេត្តប៉ៃលិន ដើម្បីណែនាំអំពីការប្រតិបត្តិធម៌វិន័យ ការគ្រប់គ្រងអប់រំព្រះសង្ឃក្នុងវត្តអារាម ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ឌីជីថល និងការពង្រឹងតួនាទីភារកិច្ចរបស់មន្ត្រីសង្ឃខេត្តប៉ៃលិន។

ក្នុងពិធីនេះមានការនិមន្តចូលរួមពី ព្រះមន្រ្តីសង្ឃខេត្ត ព្រះចៅអធិការវត្តទូទាំងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម សារ៉ាយ ឆុន រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា, លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន, ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ គណៈកម្មការអាចារ្យវត្ត ផងដែរ។

ឯកឧត្ដម សារ៉ាយ ឆុន រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដើម្បីជាប្រយោជន៍ក្នុងការរួមចំណែកពង្រឹងសាមគ្គីភាព ការលើកកម្ពស់វប្បធម៌នៃការយោគយល់គ្នា ក្នុងចំណោមពុទ្ធសាសនិកក៏ដូចជាប្រជាជនកម្ពុជារបស់យើងនៅគ្រប់សកម្មភាពសង្គម ហើយពុទ្ធសាសនិកទាំងអស់ នៅតែបន្តការពារនិងគោរព ព្រមទាំងលើកស្ទួយព្រះពុទ្ធសាសនាជាដរាប ដោយធ្វើយ៉ាងណាឲ្យកម្លាំងដ៏មានឥទ្ធិពលនៃពុទ្ធសាសនា បន្តស្ថិតនៅ និងជ្រួលជ្រាបក្នុងក្រអៅបេះដូង នៃប្រជាជនខ្មែរនិងស្ថិតស្ថេរគង់វង្សតរៀងទៅ។

ឯកឧត្ដមរដ្ឋលេខាធិការ បានមានប្រសាសន៍បន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺត្រូវការវត្តមាន នឹងការចូលរួមឥតសំចៃ ទាំងស្មារតី និងបញ្ញាញាណពីសម្ដេច ព្រះតេជគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ឯកឧត្តម អស់លោក លោក លោកស្រី និងប្រជាជនទាំងអស់ ដើម្បីរួមគ្នាកសាងកម្ពុជា ឱ្យក្លាយទៅជាសង្គមមួយដែលគ្មានអំពើហិង្សា គ្មានការរំលោភសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ចូលរួមចំណែកធ្វើឲ្យសង្គមកម្ពុជា នៅតែជាសង្គមមួយ ដែលមាន ប្រជាជនប្រកបដោយចំណេះដឹងជ្រៅជ្រះ មានសីលធម៌ គុណធម៌ ចរិយាធម៌ សាមគ្គីធម៌ និងជាប្រទេសដែលសម្បូររុងរឿង បន្តនៅអរិយធម៌ដ៏ខ្ពង់ខ្ពស់ត្រចះត្រចង់ប្រកបដោយសុខសន្តិភាពជានិរន្តរ៍។

សម្តេចព្រះព្រហ្មរតនៈមុនី ពិន សែម ព្រះឧត្តមប្រឹក្សាផ្ទាល់គណៈសង្ឃនាយក និងជាសមាជិកថេរៈសភាព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា បានមានសង្ឃដីកា ក្រើនរំលឹកដល់ព្រះសង្ឃដែលនិយមប្រើបណ្តាញសង្គម សូម ប្រើប្រកបដោយបញ្ញា ដោយការចែករំលែក និងបង្ហោះនូវសកម្មភាព ឬ ចំណេះដឹង ដែលបម្រើដល់ឧត្តមប្រយោជន៍ព្រះពុទ្ធសាសនា ដោយមិនគួរគប្បីប្រើប្រាស់បណ្តាញសង្គម បង្ហោះវីដេអូផ្សេងៗដែលប្រាស់ចាកពីវិន័យជាព្រះសង្ឃ ដែលធ្វើប៉ះពាល់ដល់តម្លៃន័យព្រះពុទ្ធសាសនា  និងជៀសវាងការចែករំលែកនូវសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់ សន្តិសុខសណ្តាប់ធ្នាប់ និងស្ថិរភាពនយោបាយ នោះទេ។

សម្តេចព្រះព្រហ្មរតនៈមុនី បានមានថេរដីកាបញ្ជាក់ថា៖ អ្នកបួស ត្រូវរៀននូវធម៌វិន័យ និងប្រតិបត្តិធម៌វិន័យ ទៅតាមសមគួរដល់ធម៌វិន័យ ហើយត្រូវយកធម៌វិន័យទាំងនោះ ទៅអប់រំដល់ប្រជាពុទ្ធបរិស័ទគ្រប់ៗរូប ដូច្នេះសូមព្រះចៅអធិការគ្រប់វត្តអារាមទាំងអស់ ធ្វើការណែនាំ ពង្រឹងធម៌វិន័យ និងជំរុញការសិក្សារៀនសូត្រ ដល់ភិក្ខុ សាមណេរ ឱ្យបានតឹងរឹង និងត្រូវចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍន៍ជាតិ ដែលមានសន្តិភាពស្រាប់ឲ្យកាន់តែរីកចម្រើនថែមទៀត។(សេន ត)

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.