ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញស្វាគមន៍ដំណើរនិមន្តទស្សកិច្ចរបស់ព្រះអង្គធម្មវនវាសី ចន្ទ មុន្នី ចុះពិនិត្យបង្គោលព្រំដែនទី១រវាងកម្ពុជា-ថៃ

អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញស្វាគមន៍ដំណើរនិមន្តទស្សកិច្ចរបស់ព្រះអង្គធម្មវនវាសី ចន្ទ មុន្នី ចុះពិនិត្យបង្គោលព្រំដែនទី១រវាងកម្ពុជា-ថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រះវត្តមានដំណើរនិមន្ត្តទស្សកិច្ច របស់ព្រះអង្គធម្មវនវាសី ចន្ទ មុន្នី នៅលើទឹកដីខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ក្រោយព្រះអង្គបញ្ចប់ដំណើរទស្សនកិច្ចតាមព្រំដែន នៃខេត្តក្រចេះ ខេត្តមណ្ឌុលគីរី ខេត្តរតនគីរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។

ព្រះវត្តមានរបស់ព្រះអង្គធម្មវនវាសី ចន្ទ មុនី នៅលើទឹកដីនៃខេត្តឧត្តរមានជ័យ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្ត ពិសេសមានការទទួលស្វាគមន៍តាមដងផ្លូវ នៃការនិមន្តរបស់ព្រះអង្គ ចាប់ពីព្រំប្រទល់ខេត្តព្រះវិហារ រហូតមកដល់ទីប្រជុំជនស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្រៅពីការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ព្រះអង្គធម្មវនវាសី ចន្ទ មុន្នី បានសម្តែងធម្មទេសនាអប់រំចិត្តជូនប្រជាពុទ្ធបរិស័ទ នៅវត្តជ័យទឹកជុំ ហៅវត្តអន្លង់វែង ក្នុងឃុំអន្លង់វែង នៅស្រុកអន្លង់វែង បន្ទាប់មកព្រះអង្គបានបន្តនិមន្តទៅពិនិត្យផ្ទាល់នៅច្រកព្រំដែនអន្តរជាតិជាំ និងពិនិត្យទីតាំងបង្គោលព្រំដែនទី១ រវាងខេត្តឧត្តរមានជ័យ របស់កម្ពុជា និងខេត្តសុីសាកេត របស់ថៃ។

សូមបញ្ជាក់ថាការទទួលដំណើរនិមន្តទស្សនកិច្ចរបស់ព្រះអង្គធម្មវនវាសី ចន្ទ មុន្នី ពីសំណាក់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករនេះ បានបង្ហាញឱ្យឃើញពីតម្លៃសុខសន្តិភាពដែលមានពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាឃើញការរស់នៅយ៉ាងសុខសាន្ត របស់ប្រជាពលរដ្ឋក្រោមម្លប់សន្តិភាព ដែលកំពុងមានសព្វថ្ងៃ និងបន្តចង់បានពីសំណាក់បងប្អូនប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ ដូចគ្នាជាមួយប្រជាពលរដ្ឋរស់នៅខេត្តជាប់ព្រំដែនដទៃទៀត ដូចជាខេត្តជាប់ព្រំដែនទាំង៤ ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី នៃតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV-DTA៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.