ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!

កូរ៉េខាងជើង ថ្កោលទោសផែនការយុទ្ធសាស្ត្រនុយក្លេអ៊ែរថ្មី របស់សហរដ្ឋអាមេរិក

កូរ៉េខាងជើង ថ្កោលទោសផែនការយុទ្ធសាស្ត្រនុយក្លេអ៊ែរថ្មី របស់សហរដ្ឋអាមេរិក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃសៅរ៍ ទី២៤ ខែសីហានេះ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសលើផែនការយុទ្ធសាស្ត្រនុយក្លេអ៊ែរថ្មីមួយដែលត្រូវបានអនុម័ត ដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងឆ្នាំ២០២៤នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការបរទេសកូរ៉េខាងជើង នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ក៏បានបញ្ជាក់ដែរថាកូរ៉េខាងជើងនឹងពង្រឹងយុទ្ធសាស្ត្ររបស់ខ្លួន តាមគ្រប់មធ្យោបាយ ដើម្បីគ្រប់គ្រង និងលុបបំបាត់រាល់បញ្ហាប្រឈមសន្តិសុខ ដែលអាចនឹងកើតចេញពីការកែប្រែជំហរនុយក្លេអ៊ែរដ៏គ្រោះថ្នាក់របស់សហរដ្ឋអាមេរិក ព្រមទាំង នឹងធ្វើការឆ្លើយតបដាច់ខាតទៅនឹងរាល់ការគំរាមកំហែងនុយក្លេអ៊ែរទាំងឡាយ។

គួរបញ្ជាក់ថា ប្រតិកម្មថ្កោលទោសរបស់កូរ៉េខាងជើង កើតមានឡើងក្រោយសេតវិមានកាលពីថ្ងៃអង្គារកន្លងទៅនេះ បាននិយាយថាផែនការយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់អាមេរិក គឺមិនមែនជាការឆ្លើយតបទៅនឹងប្រទេស ឬការគំរាមកំហែងតែមួយគត់នោះទេ បន្ទាប់ពីកាសែត New York Times រាយការណ៍ថាផែនការនេះមានទិសដៅជាយុទ្ធសាស្ត្រ កំញើញផ្តោតលើការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន។

ចិនវិញកាលពីថ្ងៃពុធសប្ដាហ៍នេះបានបង្ហាញការព្រួយបារម្ភដូចគ្នាចំពោះសេចក្ដីរាយការណ៍របស់ New York Times ដែលបានបញ្ជាក់ដែរថាផែនការយុទ្ធសាស្ត្រនុយក្លេអ៊ែរថ្មី របស់សហរដ្ឋអាមេរិក ក៏មានគោលដៅទប់ទល់នឹងបញ្ហាប្រឈមនុយក្លេអ៊ែរ ក្នុងករណីមានការរួមដៃគ្នារវាងចិន រុស្ស៉ី និងកូរ៉េខាងជើង ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.