ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

មន្ដ្រី៖ សហគ្រាស គ្រឹះស្ថានផ្នែកសេវាកម្សាន្តស្អាតស្អំ គ្មានគ្រឿងញៀន នឹងទទួលបានការលើកសរសើរ

មន្ដ្រី៖ សហគ្រាស គ្រឹះស្ថានផ្នែកសេវាកម្សាន្តស្អាតស្អំ គ្មានគ្រឿងញៀន នឹងទទួលបានការលើកសរសើរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ព្រះសីហនុ)៖ លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការ ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា សហគ្រាស គ្រឹះស្ថានផ្នែកសេវាកម្សាន្តស្អាតស្អំ គ្មានគ្រឿងញៀន នឹងទទួលបានការលើកសរសើរ។

ការថ្លែងបែបនេះរបស់លោក ហ៊ុយ ហានសុង ក្នុងសិក្ខាសាលាស្តីពីលក្ខខណ្ឌ នៃការទទួលបានការលើកសរសើរ សម្រាប់សហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ដែលអនុវត្តតាមប្រកាសលេខ០៨៦ ប្រកាសលេខ១៩៤ និងសេចក្តីណែនាំលេខ០០៨ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងគោលបំណងពង្រឹងសមត្ថភាពជនបង្គោលមិត្តអប់រំមិត្តចូលរួមផ្សព្វផ្សាយបន្តពីបញ្ហាគ្រឿងញៀន អេដស៍ ដល់កម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថានផ្នែកសេវាកម្សាន្ត។

ក្នុងនាមថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានថ្លែងអំណរគុណ និងផ្តល់បទបង្ហាញផ្តល់ការយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន បារីអេឡិចត្រូនិក ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងផលប្រយោជន៍ការប្រើប្រាស់ App Nodrug៖https://nodrugsnacd.com/download។

ថ្លែងក្នុងនាមលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, លោក ហ៊ុយ ហានសុង បានលើកឡើងថា និយោជក និងនិយោជិកត្រូវតែរួមគ្នាធ្វើឲ្យមានសុខដុមនីយកម្មនៅក្នុងសហគ្រាស គ្រឹះស្ថាន ដោយនិយោជកត្រូវបន្តសហការជាមួយកម្មករនិយោជិត សហជីព ដើម្បីបង្ការទប់ស្កាត់កុំឲ្យមានការប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅតាមសហគ្រាស គ្រឹះស្ថាន បន្តរួមគ្នាផ្សព្វផ្សាយអប់រំឲ្យបានទូលំទូលាយពីបញ្ហាគ្រឿងញៀន អេដស៍។

ប្រសិនបើមានករណីជួញដូរគ្រឿងញៀនខុសច្បាប់ ត្រូវចាត់ទុកជាកំហុសធ្ងន់ និងត្រូវចាត់វិធានការតាមច្បាប់ស្តីពីការងារ និងត្រូវរាយការណ៍ជាបន្ទាន់ ទៅអាជ្ញាធរមានសមត្ថកិច្ច «សហគ្រាស គ្រឹះស្ថានស្អាតស្អំ គឺគ្មានគ្រឿងញៀន»។

លោកបានបន្តថា គណៈកម្មការសម្របសម្រួលត្រីភាគីប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធ្វើការត្រួតពិនិត្យលក្ខខណ្ឌវាយតម្លៃ និងលើកសរសើរដល់អង្គភាពស្អាតស្អំគ្មានបញ្ហាគ្រឿងញៀន ឬបុគ្គលណាដែលមានស្នាដៃក្នុងការអនុវត្តការងារ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.