ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អភិបាលរងខេត្តកំពង់ធំ ដឹកនាំកម្លាំងទីបញ្ជាការស្រាលចុះបង្ក្រាបបទល្មើសជលផលក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ នារដូវបិទនេសាទ

អភិបាលរងខេត្តកំពង់ធំ ដឹកនាំកម្លាំងទីបញ្ជាការស្រាលចុះបង្ក្រាបបទល្មើសជលផលក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ នារដូវបិទនេសាទ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ លោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារបានដឹកនាំកម្លាំងទីបញ្ជការស្រាលប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុចសសរខ្ទម និងបឹងម៉ា ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ប្រតិបត្តិការត្រួតពិនិត្យនេះធ្វើឡើងនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ហើយជាលទ្ធផល សមត្ថកិច្ចបានបង្ក្រាបបទល្មើសបាន១ករណី ដោយបានរុះរើបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង ក្នុងនោះរួមមាន៖ របាំងសាច់អួនក្រឡាញឹកចំនួន៧របាំង ប្រវែង២៨០០ម៉ែត្រ ឡុកចំនួន២១គ្រឿង លប/លូសាច់ចំនួន៣០មាត់ បង្គោលចំនួន១៥០០ដើម ចាក់លែងត្រីស្រស់ចម្រុះទម្ងន់១០០គីឡូក្រាមចូលទន្លេវិញ។

ជាមួយគ្នានេះ លោក អ៊ុង វុទ្ធី បានអំពាវនាវប្រជាពលរដ្ឋសូមចូលរួមគោរពច្បាប់ ព្រោះនេះជារដូវបិទនេសាទ និងចូលរួមសហការជាមួយនឹងកងកម្លាំងមានសមត្ថកិច្ច ដើម្បើប្រយោជន៍រួមទាំងអស់គ្នា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.