ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

លោក កែវ រតនៈ៖ សន្តិភាព ធ្វើឱ្យខេត្តពោធិ៍សាត់ ធ្លាប់តែជាខេត្តក្រីក្រ និងជាខេត្តកាប់សម្លាប់ខ្មែរ និងខ្មែរ ប្រែក្លាយជាខេត្តមានសក្តានុពល និងសម្បូរបែប

លោក កែវ រតនៈ៖ សន្តិភាព ធ្វើឱ្យខេត្តពោធិ៍សាត់ ធ្លាប់តែជាខេត្តក្រីក្រ និងជាខេត្តកាប់សម្លាប់ខ្មែរ និងខ្មែរ ប្រែក្លាយជាខេត្តមានសក្តានុពល និងសម្បូរបែប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ ខេត្តពោធិ៍សាត់ គឺជាខេត្តមួយស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ ១៨៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដែលពីអតីតកាលខេត្តនេះ គឺជាខេត្តមួយក្នុងចំណោមខេត្ត ខណ្ឌផ្សេងៗទៀតរបស់កម្ពុជា រងគ្រោះដោយសារតែភ្លើងសង្គ្រាមស៉ីវិល និងគ្មានហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តគ្រប់គ្រាន់ជាដើម។ តែក្រោមដំបូលនៃសុខសន្តិភាពពេញលេញរយៈពេលជិត ២៦ឆ្នាំ ពោលគឺនៅចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៤ នៃការដាក់ចេញនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានប្រែក្លាយខេត្តមួយនេះឱ្យស្គាល់ពីភាពរីកចម្រើនស្ទើរគ្រប់វិស័យ។

ជុំវិញការរីកចម្រើនរបស់ខេត្តក្រីក្រមួយនេះ, ត្រូវបានលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានលើកឡើងថា ក្រោមដំបូលសុខសន្តិភាព នៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យខេត្តពោធិ៍សាត់ ធ្លាប់តែជាខេត្តមួយក្រីក្រ និងជាខេត្តដែលគ្របដណ្តប់ដោយគ្រាប់មីន ជម្លោះខ្មែរ និងខ្មែរ តែរហូតបច្ចុប្បន្ននេះ ត្រូវបានប្រែក្លាយខ្លួនជាខេត្តដែលមានសក្តានុពលធម្មជាតិថ្មីៗ ប្លែកៗ និងសម្បូរបែប រួមទាំងការអភិវឌ្ឍលើវិស័យនានា។

លោក កែវ រតនៈ បានថ្លែងថា ប្រជាជនខេត្តពោធិ៍សាត់ ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេសបានឆ្លងកាត់ដំណាក់កាលជាច្រើន នៅក្នុងពេលកម្ពុជា ត្រូវបានធ្លាក់ចូលនៅថ្ងៃទី១៧ ខែមេសា ១៩៧៥ ក្រោមការដឹកនាំរបស់ខ្មែរក្រហម ហើយលោក ក៏ដូចប្រជាពលរដ្ឋខ្មែរទៀតរស់ក្រោមរបបនេះ និងជាសាក្សីរស់ ឃើញពីទិដ្ឋភាពសោកសង្រែង ប្រាត់ប្រាស់ក្រុមគ្រួសារ សាច់ញាតិ នៅក្នុងរបបខ្មែរក្រហម។

«គ្រួសារខ្ញុំផ្ទាល់ ត្រូវបាត់បង់ សាច់ញាតិជាច្រើននៅក្នុងសម័យ ប៉ុល ពត ដូចប្រជាពលរដ្ឋខ្មែរជាច្រើនលាននាក់ នៅក្នុងប្រទេសកម្ពុជា។ អ៊ឹចឹងនៅពេលដែលយើងរំដោះថ្ងៃ៧ មករា ពោធិ៍សាត់យើងទទេស្អាត គ្មានភ្លើងអគ្គិសនី ផ្លូវភ្ជាប់ទំនាក់ទំនងទៅភ្នំពេញ មានការលំបាក អីឡូវនេះដោយសារផ្លូវល្អ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជិះពីពោធិ៍សាត់ តែ២ម៉ោងទៅដល់ភ្នំពេញ ពីមុនជិះឡានពីពោធិ៍សាត់ ទៅភ្នំពេញ ប្រើពេលជិតមួយថ្ងៃ»។

ជាមួយគ្នានេះដែរ លោក កែវ រតនៈ ក៏បានរំលឹកថា នៅដំណាក់កាលទសវត្ស៨០ រហូតដល់១៩៩៨ គ្រានោះប្រសិនការបើធ្វើដំណើរចេញពីខេត្តពោធិ៍សាត់ ដល់ចំណុចពន្លៃ ខេត្តកំពង់ឆ្នាំង គឺចាត់ទុកថាមានជីវិតរស់ហើយ ហើយគ្រានោះមានប្រជាពលរដ្ឋខ្មែរជាច្រើនត្រូវបានខ្មែរក្រហម បាញ់សម្លាប់តាមផ្លូវពេលធ្វើដំណើរទៅភ្នំពេញ។

ជាសាក្សីរស់ និងមានស្រុកកំណើតនៅក្នុងខេត្តពោធិ៍សាត់, លោក កែវ រតនៈ បានបញ្ជាក់ថា ក្រោយពីការដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៨ បានធ្វើឱ្យប្រទេសកម្ពុជា បញ្ចប់សង្គ្រាមស៉ីវិលទាំងស្រុង មានការឯកភាពទឹកដីពេញលេញ ជាលើកទី១ នៅកម្ពុជា ដែលមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំ។

«បន្ទាប់ចេញពីបាតដៃទទេ និងការគំរាមពីការបាត់បង់ជីវិតគ្រប់ពេល នៅខេត្តពោធិ៍សាត់ ចាប់ផ្តើមអភិវឌ្ឍន៍ កាលខ្ញុំនៅជាកុមារភាព រហូតក្លាយជាកូនសិស្ស និងបន្តមករាជធានីភ្នំពេញ គឺមើលឃើញពីការវិវត្តជាវិជ្ជមានរហូតទៅ យើងឃើញដំបូងអត់មានសន្តិភាព អសន្តិសុខ អីឡូវមានសន្តិសុខទូទាំងប្រទេស ដើរហើរ ទៅណាក៏បានដែរ»។ នេះជាការលើកឡើងរបស់លោក កែវ រតនៈ។

លោក កែវ រតនៈ បានបញ្ជាក់ថា ប្រសិនបើគ្មានសន្តិភាពនោះទេ ខេត្តពោធិ៍សាត់ គ្មានភាពរីកចម្រើនដូចសព្វថ្ងៃនេះនោះទេ ខណៈបច្ចុប្បន្ននេះ ខេត្តមានរោងចក្រ សហគ្រាស ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ព្រមទាំងគម្រោងអភិវឌ្ឍន៍ជាច្រើនហូរហែរមកបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តពោធិ៍សាត់ ដែលកាលពីមុនជាខេត្តដាច់ស្រយាលមួយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.