ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់បទបញ្ជាឲ្យកម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការ ការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ត្រួតពិនិត្យអាវុធជាតិផ្ទុះ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងទប់ស្កាត់ក្មេងទំនើង!!!

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់បទបញ្ជាឲ្យកម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការ ការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ត្រួតពិនិត្យអាវុធជាតិផ្ទុះ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងទប់ស្កាត់ក្មេងទំនើង!!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់បទបញ្ជាឲ្យកម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការ ការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ត្រួតពិនិត្យអាវុធជាតិផ្ទុះ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងទប់ស្កាត់ក្មេងទំនើង!!!

បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងគ្រប់អង្គភាពចំណុះស្នងការដ្ឋាន កងម្លាំងកងអន្តរាគមន៍ និងកម្លាំងនគរបាលនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ 807, 815, 891, 911ដែលឈរជើងតាមគោលដៅសំខាន់ៗ និងប្រចាំការតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ក៏បានដាក់់ចេញនូវបទបញ្ជាដល់កងកម្លាំងគ្រប់អង្គភាពចំណុះស្នងការដ្ឋាន ត្រូវរឹតបន្តឹង ការងារការពារ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណះ គ្រប់គោលដៅដែលខ្លួនទទួលខុសត្រូវ និងគោលដៅសំខាន់ៗ ត្រៀមលក្ខណះសម្បត្តិរួចរាល់ដើម្បីទប់ស្កាត់ក្រុមបង្កចលាចលសង្គម ការពារឱ្យបានដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា កម្លាំងនគរបាលនគរបាលខេត្តបន្ទាយមានជ័យ គ្រប់អង្គភាពចំណុះ បានបន្តប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ឈរជើងតាមគោលដៅសំខាន់ៗ តាមដងផ្លូវជាតិ និងភូមិសាស្ត្រសំខាន់ៗក្នុងខេត្ត ដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ទប់ស្កាត់ក្មេងទំនើង និងការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពិសេសគឺត្រៀមបង្ការទប់ស្កាត់ និងបង្ក្រាបមិនឱ្យមានសកម្មភាពប្រមូលផ្ដុំបង្កចលាចល ឬអសន្តិសុខសង្គមនោះឡើយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.