ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

កម្លាំងអាវុធហត្ថរួមគ្នា បង្ក្រាបក្រុមចោរលួច និងប្លន់កន្លែងផ្ទេរប្រាក់ តាមបណ្តារាជធានី-ខេត្ត ជាច្រើនលើក ច្រើនទីតាំង 

កម្លាំងអាវុធហត្ថរួមគ្នា បង្ក្រាបក្រុមចោរលួច និងប្លន់កន្លែងផ្ទេរប្រាក់ តាមបណ្តារាជធានី-ខេត្ត ជាច្រើនលើក ច្រើនទីតាំង 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កណ្តាល)៖ អនុវត្តភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងតាមប្រសាសន៏ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលមានការយកចិត្តទុកដាក់ខ្ពស់ ហើយតែងតែដាស់តឿនក្រើនរម្លឹកដល់មេបញ្ជាការគ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្ម ក្មេងទំនើងជាដើម និងជួយសង្ក្រោះជនរងគ្រោះ។

ពិសេសអនុវត្តន៍តាមទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស «ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។

ជាក់ស្តែងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ក្រុមជនល្មើសបានធ្វើសកម្មភាពប្លន់ផ្ទះវីង នៅចំណុចភូមិក្រោលគោ ឃុំសបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បានប្រាក់ប្រហែល ១០លានរៀល។ ក្រោយពីបានទទួលពាក្យរបស់ជនរងគ្រោះ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងមូលដ្ឋាលកងរាជអាវុធហត្ថស្រុកមុខកំពូល ក្រោមការដឹកនាំចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងមូលដ្ឋាលកងរាជអាវុធហត្ថស្រុកមុខកំពូល ដឹកនាំចុះផ្ទាល់ដោយលោក មេបញ្ជាការរង ទូច អុីណាន បានធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់ គ្រប់ជ្រុងជ្រោយ ជាបន្តបន្ទាប់ រហូតកំណត់បានមុខសញ្ញាជនល្មើស ដែលបានទៅជួបជុំគ្នានៅខេត្តប៉ៃលិននាថ្ងៃទី០៩-១០-១១ ខែសីហា ឆ្នាំ២០២៤ ដើម្បីរៀបចំផែនការធ្វើសកម្មភាពលួច ប្លន់ នៅទីនោះ។

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឆ្នាំ២០២៤ ដោយមានការដឹកនាំរួមសហការពីស្នងការដ្ឋានស្រាវជ្រាវបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តប៉ៃលីន ជំនាញ អហ បានធ្វើការឃាត់ខ្លួនជនល្មើសចំនួន ០៨នាក់ (ស្រី០៣នាក់) នៅចំណុចសណ្ឋាគារចំនួន ២ ស្ថិតនៅក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន៖

១៖ ឈ្មោះ វណ្ណៈ (ហៅចេះ) ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ (មានដីកាបង្គាប់ឲ្យចាប់ខ្លួន ករណីចូលរួមលួចប្រាក់ផ្ទះផ្តល់សេវាផ្ទេរប្រាក់វីង នៅស្រុកកៀនស្វាយ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤)។
២៖ ឈ្មោះ សំណាង ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ (មានសារធាតុញៀន មានដីកាបង្គាប់ឲ្យចាប់ខ្លួន ករណីចូលរួមលួចប្រាក់ផ្ទះផ្តល់សេវាផ្ទេរប្រាក់វីង នៅស្រុកកៀនស្វាយ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤)។
៣៖ ឈ្មោះ សំអឿន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិវែង សង្កាត់ពន់សាំង ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន)។
៤៖ ឈ្មោះ វុទ្ធី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅខណ្ឌកំបូល រាជធានីភ្នំពេញ។
៥៖ ឈ្មោះ ភ័ក្ទ (ហៅរុំ) ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ (មានសារធាតុញៀន)។
៦៖ ឈ្មោះ ស្រីរ័ត្ន (ហៅអូន) ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់គោកឃ្លាំង រាជធានីភ្នំពេញ។
៧៖ ឈ្មោះ ស្រីល័ក្ខ (ហៅអូន) ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅសង្កាត់ផ្សារចាស់ រាជធានីភ្នំពេញ។
៨-ឈ្មោះ ចំរើន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (មានសារធាតុញៀន)។

ចាប់យកវត្ថុតាងពីក្រុមជនសង្ស័យមួយចំនួនរួមមាន៖ រថយន្ត ម៉ាក Toyota Prius ចំនួន២គ្រឿង, ម៉ូតូម៉ាក Honda dream C១២៥ ចំនួន ០៣គ្រឿង, មួកសុវត្ថិភាពចំនួន ០៣, ទូរស័ព្ទដៃចំនួន ១០គ្រឿង, កាបូបស្បែកតូចធំចំនួន ០៩, ថង់ក្រណាត់សម្រាប់ដាក់ប្រាក់លួចបានចំនួន ០២, សំលៀកបំពាក់បុរសស្រ្តី សម្រាប់ផ្លាស់ប្តូរមុនពេលនិងក្រោយពេលធ្វើសកម្មភាពរួច មួយចំនួន, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០៥, ប័ណ្ណសម្គាស់ទោចក្រក្រយាន្តចំនួន ០២, ប័ណ្ណបើកបរចំនួន ០២, លោហៈធាតុពណ៌លឿង (ក្រវិល ០១គូ ចិញ្ចៀនពណ៌លឿងលាយសចំនួន ០២វង់) និតប្រាក់រៀលមួយចំនួន។

នៅចំពោះមុខជំនាញកងរាជអាវុធហត្ថ ក្រុមជនសង្ស័យទាំង ០៨នាក់ បានឆ្លើយសារភាពថា នៅក្នុងឆ្នាំ ២០២៤នេះ ក្រុមខ្លួនធ្លាប់បានធ្វើសកម្មភាពចំនួន ១៦លើក៖ នៅរាជធានីភ្នំពេញចំនួន ០៥លើក, ខេត្តកណ្តាលចំនួន ០៣លើក, ខេត្តតាកែវចំនួន ០២លើក, ខេត្តកំពង់ឆ្នាំងចំនួន ០២លើក, ខេត្តបាត់ដំបងចំនួន ០៣លើក, ខេត្តកំពង់ស្ពឺចំនួន ០១លើក និងខេត្តប៉ៃលិន (រៀបចំផែនការ មិនបានសម្រេច ដោយកងរាជអាវុធហត្ថបង្ក្រាបបានមុនធ្វើសកម្មភាព)។ ដោយឡែកមុនឆ្នាំ២០២៤ ពួកគេធ្វើសកម្មភាពស្ទើរគ្រប់រាជធានី-ខេត្ត បានសម្រេចជាច្រើនលើកទៀតផងដែរ។

ចុងក្រោយនេះ ពួកជនល្មើសបានជួបជុំគ្នានៅខេត្តប៉ៃលិន ថ្ងៃទី០៩-១០-១១ ខែសីហា ឆ្នាំ២០២៤ រៀបចំផែនការ ជិះមើលភូមិសាស្រ្ត ដើម្បីធ្វើសកម្មភាពបន្លំចូលលួចលុយនៅផ្ទះវេប្រាក់វីងចំនួនពីរទីតាំង ស្ថិតក្នុងទីរួមខេត្តប៉ៃលិន តែមិនទាន់បានធ្វើសកម្មភាពផងក៏ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានជាបន្តបន្ទាប់។

តាមការស៊ើបអង្កេត ស្រាវជ្រាវយ៉ាងហ្មត់ចត់ទាំងយប់ទាំងថ្ងៃ ក្រុមនេះមុននឹងធ្វើសកម្មភាពម្តងៗ គឺមានអ្នកដើរមើលទីតាំងផ្ទះណាមានអំណោយផលល្អសម្រាប់ពួកគេធ្វើសកម្មភាព ហើយពួកគេប្រើរូបភាពបំភ័ន្តភ្នែកជនរងគ្រោះ និងសមត្ថកិច្ច ដោយមានអ្នកចាំមើលផ្លូវ មានម្នាក់ចូលទៅធ្វើជាទិញអីវ៉ាន់ឬដូរលុយ នាំនិយាយឲ្យជនរងគ្រោះភ្លេចខ្លួន ធ្វើយ៉ាងណាឃ្លាតឆ្ងាយពីកន្លែងទុកប្រាក់ បើឃើញមានឱកាសល្អទើបឲ្យម្នាក់ទៀតចូលយកកាបូបប្រាក់តែម្តង រួចមានម្នាក់អង្គុយលើម៉ូតូរង់ចាំដឹករត់គេចខ្លួន លុះដល់កន្លែងស្ងាត់ទើបឲ្យជនល្មើស (អ្នកចូលយកប្រាក់) និងជនល្មើស (អ្នកចូលទៅធ្វើជាទិញអីវ៉ាន់) ឡើងរថយន្ត ហើយអ្នកនៅក្នុងរថយន្តប្តូរមកជិះម៉ូតូម្តង រួចបំបែកផ្លូវគ្នារៀងៗខ្លួន។ 

បច្ចុប្បន្នជនល្មើសទាំងអស់បានចាត់ការតាមនីតិវិធីច្បាប់ចប់និងបានបញ្ជូនទៅដាក់ក្នុងពន្ធនាគាររួចរាល់។ 

សូមផ្ដាំផ្ញើដល់បងប្អូនអាជៀវករផ្ដល់សេវាផ្ទេរប្រាក់ (វីង អុីម៉ានី…) សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសពេលមានមនុស្សច្រើនទៅទាក់ទងការងារផ្ទេរប្រាក់ឬទិញនេះនោះ ដូចបទពិសោធន៍ករណីខាងលើកើតច្រើនទីតាំង ច្រើនរាជធានី-ខេត្ត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.