ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ក្រសួងមហាផ្ទៃ បើកវគ្គអប់រំផ្សព្វផ្សាយស្តីពី «មូលដ្ឋានគ្រឹះ នៃជំងឺអេដស៍ និងវិធីសាស្រ្តបង្ការទប់ស្កាត់ការឆ្លងនៃជំងឺអេដស៍»

ក្រសួងមហាផ្ទៃ បើកវគ្គអប់រំផ្សព្វផ្សាយស្តីពី «មូលដ្ឋានគ្រឹះ នៃជំងឺអេដស៍ និងវិធីសាស្រ្តបង្ការទប់ស្កាត់ការឆ្លងនៃជំងឺអេដស៍»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកស្រី អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍និងកាមរោគ ក្រសួងមហាផ្ទៃ រួមដំណើរដោយ លោក ជា ប៉ោ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក នាយឧត្តមសេនីយ៍សាស្ត្រចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា លោកវេជ្ជបណ្ឌិត ង៉ូវ បូរ៉ា អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ NCHADS តំណាងអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ព្រមទាំងថ្នាក់ដឹកនាំ និងនិស្សិត នៅបណ្ឌិតសភានគរបាលកម្ពុជា សរុបចំនួន៨៥០រូប បានរៀបចំបើកវគ្គអប់រំផ្សព្វផ្សាយស្តីពី «មូលដ្ឋានគ្រឹះនៃជំងឺអេដស៍និងវិធីសាស្រ្តបង្ការទប់ស្កាត់ការឆ្លងនៃជំងឺអេដស៍» នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ។

ថ្លែងក្នុងឱកាសនោះលោកស្រី អុង សុភាវី ក្នុងនាមប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគក្រសួងមហាផ្ទៃ បានលើកឡើងថា មេរោគអេដស៍/ជំងឺអេដស៍ នៅតែជាបញ្ហាប្រឈម ហើយកំពុងតែបន្តការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះវិស័យសេវាសុខភាពសាធារណៈ ហើយវានៅតែជាវិបត្តិរាំរៃ ស្មុគស្មាញដែលត្រូវការកិច្ចសហការណ៍ដោះស្រាយពីពហុភាគី ពហុស្ថាប័ន។ អេដស៍មានលក្ខណៈរីករាលដាល ហើយមានផលប៉ះពាល់ដល់គ្រប់វិស័យទាំងសេដ្ឋកិច្ច វប្បធម៌និងសង្គមកិច្ច ជាពិសេសទាញថយក្រោយនូវកិច្ចអភិវឌ្ឍន៍នានារបស់ប្រទេសជាតិទាំងមូល។

លោកស្រី បានបន្ថែមថា កិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះគឺជាឱកាសដើម្បីចែករំលែកចំណេៈដឹងមូលដ្ឋាននៃជំងឺអេដស៍ ព្រមទាំងវិធីសាស្រ្តបង្ការថ្មីៗដែលឆ្លើយតទៅនឹងជំងឺអេដស៍។ វត្តមានរបស់អ្នកចូលរួមទាំងអស់គ្នា គឺជាតួអង្គសំខាន់ សម្រាប់កិច្ចអភិវឌ្ឍប្រទេសជាតិរបស់យើង ព្រោះថាអ្នកចូលរួមនឹងក្លាយជាអ្នកផ្សព្វផ្សាយបន្តលើបញ្ហាជំងឺអេដស៍និងកាមរោគ។ បន្ថែមលើនេះទៀត លោកស្រី សង្ឃឹមយ៉ាងម៉ោះមុត ចំពោះអ្នកចូលរួមនឹងផ្សព្វផ្សាយបន្ត យ៉ាងហោចណាស់១នាក់ ហើយ១នាក់ដែលបានទទួលព័ត៌មាន ក៏បានបន្តផ្សព្វផ្សាយ១ នាក់ទៀត។

ដូច្នោះមូលដ្ឋានគ្រឹះនៃជំងឺអេដស៍ និងវិធីសាស្រ្តការងារត្រូវបានចែករំលែកយ៉ាងទូលំទូលាយ ដើម្បីចូលរួមសម្រេច កាត់បន្ថយអត្រានៃការឆ្លងថ្មី ព្រមទាំងអាចលើកទឹកចិត្តអ្នកផ្ទុកមេរោគអេដស៍ ហ៊ានចេញមុខទទួលយកសេវាព្យាបាលយ៉ាងខ្ជាប់ខ្ជួន ដើម្បីបង្កាមិនឲ្យពួកគេធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងបាត់បង់អាយុជីវិតទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.