ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យការស្ថាបនាផ្លូវបេតុងចំនួន៣ខ្សែ ស្ថិតនៅឃុំចំនួន៣ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យការស្ថាបនាផ្លូវបេតុងចំនួន៣ខ្សែ ស្ថិតនៅឃុំចំនួន៣ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យការស្ថាបនាផ្លូវបេតុងចំនួន៣ខ្សែ ស្ថិតនៅឃុំចំនួន៣ មានឃុំព្រៃនប់ ឃុំអណ្តូងថ្ម និងឃុំសំរុង ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សកម្មភាពនេះធ្វើឡើងនារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវទាំង៣ខ្សែក្នុងឃុំទាំង៣ បានអបអរសាទរសប្បាយរីករាយ និងថ្លែងអំណរគុណដល់អភិបាលខេត្តព្រះសីហនុ រួមទាំងក្រុមការងារ ដែលបានសាងសង់ផ្លូវបេតុងជូនដល់មូលដ្ឋានពួកគាត់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលកាន់តែមានភាពងាយស្រួល ក៏ដូចជាជួយដល់ជីវភាពរបស់ពួកគាត់ធូរធារជាងមុន។

ក្នុងឱកាសនោះ លោក ម៉ាង ស៊ីណេត បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវទាំង៣ខ្សែខាងលើ និងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សា ព្រោះផ្លូវបេតុងនេះជាទ្រព្យសម្បត្តិសាធារណៈរបស់ប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់បានយូរអង្វែង៕ដោយ វៃ សុខហេង

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.